ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្យាករណ៍ថា តម្លៃមាសនឹងធ្លាក់ចុះនៅសប្តាហ៍ក្រោយ

xinhua

បរទេស៖ បន្ទាប់ពីមាសបានចុះតម្លៃ ៣.២០០ដុល្លារ ហើយមានការធ្លាក់ចុះប្រចាំ សប្តាហ៍ដ៏ធំបំផុតក្នុងរយៈពេលប្រាំមួយខែ អ្នកជំនាញភាគច្រើនបានងាកទៅ រកសេណារីយ៉ូប្រុងប្រយ័ត្នមួយ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា Spot Gold បានបិទសប្តាហ៍នៅ តម្លៃ ៣.១៩៩ដុល្លារ ក្នុងមួយអោន ធ្លាក់ចុះ ១,២៥ភាគរយ និងជិត ៤ភាគរយ សម្រាប់សប្តាហ៍។ តម្លៃ ៣.២០០ដុល្លារ បានក្លាយជាកម្រិតឡើង ដែលអ្នកទិញមិនអាចយកឈ្នះបានមុនដំណាច់សប្តាហ៍។ នេះគឺជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ធំបំផុត របស់មាសចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។

ការស្ទង់មតិមាសប្រចាំសប្តាហ៍ចុង ក្រោយបំផុតរបស់ Kitco News ក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងច្បាស់ នៅក្នុងអារម្មណ៍វិនិយោគិន បន្ទាប់ពីលោហៈដ៏មានតម្លៃបានបាត់បង់តម្លៃ ៣.២០០ដុល្លារ។

ក្នុងចំណោមអ្នកវិភាគ Wall Street ចំនួន ១៦ នាក់ដែលបានស្ទង់មតិ មានតែពីរ (12%) បានព្យាករណ៍ថា តម្លៃមាសនឹងកើនឡើងនៅសប្តាហ៍ក្រោយ។ ១០ (63%) បានព្យាករណ៍ថា តម្លៃនឹងធ្លាក់ចុះ។ ៤ដែលនៅសល់ (25%) បាននិយាយថា តម្លៃនឹងនៅដដែល។ នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ពី​ទស្សនវិស័យ​ដែល​មាន​តុល្យភាព​គួរ​ឱ្យ​កត់សម្គាល់​កាលពី​សប្តាហ៍​មុន​។

សម្រាប់វិនិយោគិនបុគ្គលវិញ គឺ មនុស្ស ២៩៤ នាក់បានចូលរួមក្នុងការស្ទង់មតិតាមអ៊ីនធឺណិត។ មានមនុស្ស ១០០ នាក់ (34%) រំពឹងថា តម្លៃនឹងកើនឡើង ខណៈពេលដែលអ្នកវិនិយោគ ១២៣ នាក់បានព្យាករណ៍ពីការថយចុះ (ស្មើនឹង 42%) ក្រុមដែលនៅសល់បាននិយាយថាមាសនឹងនៅថេរ។

អ្នកជំនាញជាច្រើនបានផ្តល់ហេតុផល សម្រាប់ទស្សនវិស័យវិជ្ជមាន តិចតួចសម្រាប់មាសនៅសប្តាហ៍ក្រោយ។ ទីមួយ ភាពប្រសើរឡើងជាទូទៅនៃអារម្មណ៍ទីផ្សារហិរញ្ញវត្ថុ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានសក្តានុពល និងការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ (ជាពិសេសនៅមជ្ឈិមបូព៌ា) នឹងគាំទ្រដល់ទីផ្សារភាគហ៊ុន និងកាត់បន្ថយតម្រូវការមាស ដែលមានសុវត្ថិភាព៕
ប្រែសម្រួលៈ ណៃ តុលា

To Top