ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ៖ លោក ត្រាំ ភូតកុហកអំពីការប្រើប្រាស់អំណាច ដើម្បីធានាសន្តិភាព

afp

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei  បានបរិហារថាជាការភូតកុហក ចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ ដែលថាលោកបានព្យាយាមប្រើប្រាស់អំណាច ដើម្បីធានាសន្តិភាព ដោយលើកឡើងពីការគាំទ្ររបស់រដ្ឋបាលលោក ត្រាំ ចំពោះការសម្លាប់នៅក្នុងតំបន់ហ្គាហ្សា។

លោក Khamenei បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយគ្រូបង្រៀនមួយចំនួនធំនៅទីក្រុងតេអេរ៉ង់ ខណៈពេលដែលមានប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់លោក ត្រាំ ស្តីពីការចង់បានសន្តិភាពនៅក្នុងតំបន់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ីខាងលិចកាលពីដើមសប្តាហ៍នេះ នេះបើយោងតាមវីដេអូនៃការកត់សម្គាល់របស់លោ កដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោក។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានលើកឡើងថា “លោក ត្រាំ បាននិយាយថា លោកចង់ប្រើអំណាច ដើម្បីសន្តិភាព លោកបាននិយាយកុហក។ លោក និងក្រុមមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក បានប្រើអំណាច ដើម្បីគាំទ្រការសម្លាប់នៅតំបន់ហ្គាហ្សា ដើម្បីភាពកក់ក្តៅនៅកន្លែងណាមួយ ដែលពួកគេអាចធ្វើបាន និងដើម្បីគាំទ្រទាហានស៊ីឈ្នួលរបស់ពួកគេ” ។

លោកបានបង្ហាញទំនុកចិត្តថា ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ សហរដ្ឋអាមេរិកត្រូវតែ និងនឹងចាកចេញពីតំបន់នេះ។ កាលពីដើមសប្តាហ៍នេះ លោក ត្រាំ បានទៅទស្សនារដ្ឋឈូងសមុទ្រអារ៉ាប់ចំនួនបីគឺ អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម ដែលមានទីតាំងនៅអាស៊ីខាងលិចផងដែរ។

នៅក្នុងការកត់សម្គាល់នៅក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ លោក ត្រាំ បានពណ៌នាអ៊ីរ៉ង់ថាជា “កម្លាំងបំផ្លិចបំផ្លាញបំផុត” នៅមជ្ឈិមបូព៌ា ហើយបានចោទប្រកាន់ថា បានបង្កអស្ថិរភាពក្នុងតំបន់ ដោយប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរឡើយ។

ការជួញដូរការចោទប្រកាន់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កើតឡើងនៅពេលដែលភាគីទាំងពីរបានជួបពិភាក្សាដោយប្រយោលចំនួនបួនជុំស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាមួយនឹងការសម្រុះសម្រួលពីប្រទេសអូម៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top