បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសពីផែនការ ដណ្តើមកាន់កាប់តំបន់ Gaza ទាំងស្រុងជាផ្នែក នៃប្រតិបត្តិការយោធា ដ៏ធំ ប្រឆាំងនឹងក្រុមហាម៉ាស់ ។
ការវាយប្រហារតាមអាកាស កាន់តែខ្លាំងឡើង តាមសេចក្តីរាយការណ៍ បានបណ្តាលឲ្យមនុស្សរាប់រយនាក់ បាត់បង់ជិវិតប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់ឡោមព័ទ្ធរបស់ប៉ាឡេស្ទីន នេះ។
កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាDFកាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមការវាយលុក តាមផ្លូវគោកដ៏ធំមួយ ដែលមានឈ្មោះថា Gideon’s Chariots ដោយវាយលុកចូល ទៅក្នុងតំបន់ភាគខាងជើង និងភាគខាងត្បូង នៃតំបន់ហ្គាហ្សាហើយ អ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះគឺផ្តោត លើការកម្ចាត់ក្រុមហាម៉ាស់ និងធានាការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងឡាយ ។
នៅក្នុងវីដេអូដែលបានបង្ហោះ កាលពីថ្ងៃចន្ទនៅលើប៉ុស្តិ៍ Telegram របស់ Netanyahu នាយករដ្ឋមន្ត្រីបាននិយាយអំពីការ រិះគន់ចំពោះការបិទជំនួយមនុស្សធម៌រយៈពេលជាច្រើនខែ ដែលបានធ្វើឱ្យ Gaza ស្ថិតក្នុងភាពអត់ឃ្លាន។
គួរឲ្យដឹងដែរថាលោក Netanyahu បានការពារវិធានការនេះ ដោយលើកហេតុផលថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបង្វែរជំនួយសម្រាប់ការប្រើ ប្រាស់របស់ខ្លួនហើយ លោកបាននិយាយថា យន្តការថ្មីមួយត្រូវបានគេណែនាំដើម្បីចែកចាយអាហារ និងថ្នាំតាមចំណុចដែលបានកំណត់ ក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
