ព័ត៌មានអន្តរជាតិ

ដំណើរចុះត្រួតពិនិត្យ ការងាររបស់លោកប្រធានរដ្ឋចិន Xi Jinping នៅខេត្ត Henan ៖ស្វែងយល់ពីក្រុមហ៊ុន Bearing ក្រុង Luoyang

រសៀលថ្ងៃទី១៩ ខែឧសភា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានចុះត្រួតពិនិត្យនិង ស្វែងយល់ការងារនៅក្រុមហ៊ុន Bearing ក្រុង Luoyang នៅក្រុង Luoyang ខេត្ត Henan ដើម្បីស្វែងយល់ពីសភាពការណ៍ ដូចជាការពន្លឿន ការអភិវឌ្ឍឧស្សាហកម្ម កម្មន្តសាលក្នុងតំបន់ជាដើម ។
ក្រុមហ៊ុន Bearing ក្រុង Luoyang បានបង្កើតឡើងនៅឆ្នាំ១៩៥៤ ។ ឆ្លងកាត់ការកសាង និងអភិវឌ្ឍន៍ អស់រយៈពេលជាង៧០ឆ្នាំ ផលិតផល នៃក្រុមហ៊ុន Bearing ក្រុង Luoyang ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យ
ផលិតថាមពលអគ្គិសនីដោយកម្លាំងខ្យល់ សាងសង់ផ្លូវដែក រថយន្តនិងម៉ូតូ ចម្រាញ់រ៉ែមាស ផលិតគ្រឿងយន្តប្រើនៅកំពង់ផែ និងនាវាជាដើម ៕

To Top