បរទេស៖ ប្រធានាធិបតីរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់គ្រាន់តែជា “ការប៉ះទង្គិចរវាងមិត្តភក្តិប៉ុណ្ណោះ” ដោយលោកបានបង្ហាញសុទិដ្ឋិនិយមនៅពេលដែលការចរចាពន្ធកំពុងដំណើរការជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធចំនួន 32% លើការនាំចូលទាំងអស់ពីកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃការប្រមូលពន្ធលើដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិកកាលពីខែមុន។

ពន្ធគយលើទំនិញរបស់កោះតៃវ៉ាន់ត្រូវបានទម្លាក់ជាបន្តបន្ទាប់មកត្រឹម 10% សម្រាប់រយៈពេល ៩០ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការចរចាពាណិជ្ជកម្ម។ មន្ត្រីនៃភាគីទាំងពីរបានបើកកិច្ចចរចាលើកដំបូងកាលពីខែមុន ដើម្បីបន្តបន្ទាប់ទៀតនៅសប្តាហ៍ខាងមុខ។
នៅក្នុងសុន្ទរកថាដែលកត់សម្គាល់ឆ្នាំដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតី និងផ្តោតលើយុទ្ធសាស្រ្តរបស់កោះតៃវ៉ាន់ក្នុងការបដិសេធឥទ្ធិពលនៃពន្ធអាម៉េរិក និងការគំរាមកំហែងផ្នែកយោធាពីប្រទេសចិននោះ លោក Lai Ching-te បានលើកឡើងអំពីសម្របសម្រួលដែលអាចទទួលយកបាន ទោះបីជាមានសម្ពាធពន្ធដារក៏ដោយ។
លោកបាននិយាយថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បាន “សហការគ្នាជាយូរយារណាស់មកហើយ ហើយក៏បានលើកទឹកចិត្តគ្នាទៅវិញទៅមកផងដែរ” ។ “មានការប៉ះទង្គិចគ្នារវាងមិត្តភ័ក្តិ ប៉ុន្តែនៅទីបំផុតពួកគេអាចផ្សះផ្សាបាន”៕
ប្រែសម្រួលៈ ណៃ តុលា
