រសៀលថ្ងៃទី១៩ ខែឧសភា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ និងស្វែងយល់ ការងារ ជាបន្តបន្ទាប់នៅក្រុមហ៊ុន Bearing ក្រុង Luoyang វត្ត Baima និងរូងថ្ម Longmen ដែលស្ថិតនៅក្រុង Luoyang ខេត្ត Henan ដើម្បីស្វែងយល់ ពីសភាពការណ៍ ស្តីពីការពន្លឿន ការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលទំនើប ការបង្កើនការអភិរក្ស និងប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនិងការជំរុញការអភិវឌ្ឍ ឧស្សាហកម្មទេសចរណ៍ វប្បធម៌ប្រកបដោយគុណភាព ខ្ពស់ជាដើម ៕


