ថ្ងៃទី ២០ ខែឧសភា លោក Chen Binhua អ្នកនាំពាក្យ នៃការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ មានអ្នកសារព័ត៌មាន សួរថា អ្នកដឹកនាំតំបន់តៃវ៉ាន់ នៃប្រទេសចិន បានថ្លែងសុន្ទរកថា ក្នុងខួប១ឆ្នាំ នៃការឡើងកាន់មុខតំណែង ហើយបានផ្តល់បទ សម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីថ្លែងសុន្ទរកថា ។ តើក្រុមប្រឹក្សាកិច្ចការរដ្ឋចិន មានអធិប្បាយណាយ៉ាង ចំពោះខ្លឹមសារពាក់ព័ន្ធនឹងទំនាក់ទំនង រវាងត្រើយទាំងសងខាង ដែលលើកឡើង ក្នុងសុន្ទរកថា ជាច្រើនលើករបស់អ្នកដឹកនាំតំបន់តៃវ៉ាន់ នាពេលថ្មីៗកន្លងទៅនេះ ?
លោក Chen Binhua បានឆ្លើយតបថា សុន្ទរកថា របស់អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិននាពេលថ្មីៗកន្លងទៅនេះ មួយផ្នែក គឺនៅតែទទូចប្រកាន់ យកគោលជំហរអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងដើរតាមផ្លូវខុសឆ្គង ដែល “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ តាមរយៈការពឹងផ្អែកទៅលើកម្លាំង បរទេស”និង”ចង់ឱ្យតៃវ៉ាន់ ឯករាជ្យ តាមរយៈការពឹងផ្អែកទៅលើកម្លាំងអាវុធ”ដដែល ហើយបានឃោសនាបំប៉ោងពី “ការគំរាមកំហែងពីតំបន់ដីគោក នៃប្រទេសចិន” ដើម្បីញុះញង់ឱ្យត្រើយទាំងសងខាងបដិបក្ខគ្នា ជំរុញឱ្យសេដ្ឋកិច្ច នៃត្រើយទាំងសងខាងផ្តាច់ទំនាក់ទំនង ក៏ដូចជារារាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ រវាងត្រើយទាំង សងខាងទៀតផង ។ មួយផ្នែកទៀត ពួកគេក៏អះអាងថា រីករាយធ្វើការ ផ្លាស់ប្តូរនិង កិច្ចសហប្រតិបតិ្តការ ជាមួយតំបន់ដីគោក នៃប្រទេចិន ក្រោមបុរេល័ក្ខខ័ណ្ឌមាន “សេចក្តីថ្លៃថ្នូរស្មើភាពគ្នា ” ប៉ុនប៉ងរៀបចំឡើងវិញ នូវការពិគ្រោះពិភាក្សាគ្នា និងកិច្ចសន្ទនារវាងត្រើយទាំង សងខាងលើមូលដ្ឋាន “ ទ្រឹស្តីថ្មីស្តីពីរដ្ឋពីរ ” ។ កលល្បិចនិយាយផ្សេងធ្វើផ្សឹងបែបនេះ គ្មានន័យអី្វនិងមិនបានការទេ គឺប្រាកដជានឹងទទួលបរាជ័យជាមិនខាន ។
មិនថាអ្នកដឹកនាំតំបន់តៃវ៉ាន់ និយាយអី្វក្តី ក៏មិនអាចកែប្រែឋានៈនិង ការពិត ដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិននោះឡើយ ហើយក៏កាន់តែមិនអាចរារាំង និន្នាការទូទៅនៃប្រវត្តិសាស្ត្រដែរ ពោលគឺមាតុប្រទេសចិនប្រាកដជា សម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខាន ៕
