ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអ្នកផលិតអាវុធ ដ៏ធំ របស់រុស្សីរិះគន់ និងចំអកឲ្យលោកខាងលិច ចំពោះទណ្ឌកម្មថ្មីៗ ដែលប្រឆាំងនឹងរុស្សី

AFP

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុនការពារជាតិដែលគ្រប់គ្រង ដោយរដ្ឋរុស្ស៊ីមានឈ្មោះថា Rostec បានច្រានចោលការដាក់ទណ្ឌកម្ម ចុងក្រោយរបស់សហភាពអឺរ៉ុបថា គ្មានប្រសិទ្ធភាព ដោយហៅប្លុកនេះថាជា ជើងឯក នៃវិធានការគ្មានន័យឬ a champion of meaningless measures។

កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តការ រឹតបន្តឹងជុំទី១៧ របស់ប្លុកដែលផ្តោតលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី រួមទាំង Stan ដែលជាក្រុមហ៊ុនផលិតឧបករណ៍ម៉ាស៊ីន ដែលជាផ្នែកមួយនៃក្រុមហ៊ុន Rostec ផងដែរ។

ការធ្វើអត្ថាធិប្បាយលើកញ្ចប់នេះក្រុមហ៊ុន Rostec បានប្រាប់ RIA Novosti ថាលោកខាងលិច គ្រាន់តែមិនអាចបញ្ឈប់ការព្យាយាមបាននោះ ដើម្បីធ្វើយ៉ាងណាអាចទាញទម្លាក់ឧស្សាហកម្មរុស្ស៊ី។

ក្រុមហ៊ុនបាននិយាយទៀតថា ៖ ប្រសិនបើប្រទេសរុស្ស៊ីគឺជាជើងឯកនៅក្នុងលក្ខខណ្ឌនៃចំនួននៃការដាក់ទណ្ឌកម្មលើវា នោះសហភាពអឺរ៉ុប គឺជាម្ចាស់ជើងឯក នៃវិធានការគ្មានន័យ ដោយបន្ថែមថាកិច្ចខិតខំប្រឹង ប្រែងរបស់ប្លុក នេះនឹងមិនទទួលបានអ្វីទាំងអស់។

គួរឲ្យដឹងដែរថាបណ្តាប្រទេស លោកខាងលិចបានដាក់ ទណ្ឌកម្មយ៉ាងខ្លាំងក្លាទៅលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ ចាប់តាំងពីជម្លោះអ៊ុយក្រែន បានកើនឡើងក្នុងឆ្នាំ២០២២ហើយ វិធានការទាំងនោះរួមមានការហាមឃាត់ លើការដឹកជញ្ជូនប្រេងពីសមុទ្ររុស្ស៊ី ការរឹតបន្តឹងលើប្រតិបត្តិការហិរញ្ញវត្ថុ និងការបង្កកទុនបម្រុងបរទេស ប្រហែល៣០០ ពាន់លានដុល្លារទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top