បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា អាជ្ញាធរក្នុងទីក្រុងគៀវ មានឱកាសចុងក្រោយមួយ ដើម្បីរក្សាភាពជារដ្ឋរបស់ខ្លួន បន្ទាប់ពីជម្លោះអ៊ុយក្រែន ត្រូវឈានមកដល់ពេលដោះស្រាយ ដោយជៀសមិនរួច។
ថ្លែងនៅក្នុងវេទិកាច្បាប់អន្តរជាតិនៅទីក្រុង St. Petersburg កាលពីថ្ងៃអង្គារ លោក Medvedev ដែលបម្រើការជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានទទួលស្គាល់ថា ទីក្រុងមូស្គូមិនចូលចិត្ត របបនយោបាយបច្ចុប្បន្ន នៅទីក្រុងគៀវទាល់តែសោះ។
ទោះជាយ៉ាងណាក៏ដោយ លោកបានស្នើថា មេដឹកនាំអ៊ុយក្រែនមាន នឹងមានឱកាសចុងក្រោយមួយទៀតប៉ុណ្ណោះដើម្បីរក្សា នៅក្រោមលក្ខខណ្ឌមួយចំនួន បន្ទាប់ពីបញ្ចប់សកម្មភាពយោធា ប្រភេទ នៃភាពជារដ្ឋ ឬ ប្រភេទនៃបុគ្គលិកលក្ខណៈផ្លូវច្បាប់អន្តរជាតិ និងទទួលបានឱកាស សម្រាប់ការអភិវឌ្ឍន៍ ដោយសន្តិវិធីមកវិញ។
លោកបានកត់សម្គាល់ថា ទីក្រុងមូស្គូ មានការព្រួយបារម្ភថា បច្ចុប្បន្ននេះមិនមានបុគ្គលណាមួយ នៅក្នុងអ៊ុយក្រែន ដែលមានសិទ្ធិអំណាចស្របច្បាប់ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពណាមួយជាមួយរុស្ស៊ីនោះទេ។
លោកបានពន្យល់ថា ការព្រួយបារម្ភនេះភាគច្រើន ទាក់ទងនឹងការពិតដែលថា សន្ធិសញ្ញាដែលចុះហត្ថលេខា ដោយមេដឹកនាំបច្ចុប្បន្នអាច នឹងត្រូវបានបដិសេធ ជាបន្តបន្ទាប់នៅពេលដែលរដ្ឋាភិបាលថ្មី នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបោះឆ្នោតសាជាថ្មីឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី
