ព័ត៌មានអន្តរជាតិ

លោក ត្រាំ បង្ហាញគម្រោងខែលការ Golden Dome ដែលមានតម្លៃ ១៧៥ ពាន់លានដុល្លារ

India Today

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវប្រព័ន្ធខែលការពារមីស៊ីលតម្លៃ ១៧៥ ពាន់លានដុល្លារអាមេរិក ដែលមានឈ្មោះថា “Golden Dome” ដោយតែងតាំងឧត្តមសេនីយអវកាសអាមេរិកលោក Michael Guetlein ឱ្យដឹកនាំនូវអ្វីដែលលោក ត្រាំ បានពិពណ៌នាថា ជាគំនិតផ្តួចផ្តើម “Manhattan Project-scale” ។

ក្នុងអំឡុងពេលនៃការប្រកាសរបស់ការិយាល័យ Oval អមដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth និងលោក Guetlein លោក ត្រាំ បានបង្ហាញថា គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេលបីឆ្នាំ ហើយនឹងការពារទ្វីបអាមេរិកទាំងមូល រួមទាំងប្រទេសកាណាដាពីការគំរាមកំហែងពីលើអាកាសផងដែរ។

លោក ត្រាំ បាន​ថ្លែង​ថា “វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​អាមេរិក​ ដោយ​អង្គុយ​ក្បែរ​ផ្ទាំង​រូបភាព​ដែល​បង្ហាញ​ទ្វីប​អាមេរិក​លាប​មានពណ៌​មាស​ជាមួយ​នឹង​រូបភាព​សិល្បៈ​នៃ​ការ​ស្ទាក់​ចាប់​មីស៊ីល។  ការរចនានេះសម្រាប់ Golden Dome នឹងរួមបញ្ចូលជាមួយសមត្ថភាពការពារជាតិ ដែលមានស្រាប់របស់យើង ហើយគួរតែដំណើរការពេញលេញមុនពេលចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំ”។

ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីបង្កើតបណ្តាញដ៏ទូលំទូលាយនៃផ្កាយរណប ដែលមានសមត្ថភាពចាប់សញ្ញា តាមដាន និងស្ទាក់ចាប់មីស៊ីលដែលចូលមកវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។  

លោក ត្រាំ បានលើកឡើងថា ប្រព័ន្ធនេះនឹងមាន “សមត្ថភាពស្ទាក់ចាប់កាំជ្រួច បើទោះបីជាពួកវាត្រូវបានបាញ់ចេញពីផ្នែកផ្សេងៗនៃពិភពលោក និងបើទោះបីជាពួកគេត្រូវបានបាញ់ចេញពីលំហអាកាសក៏ដោយ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top