ព័ត៌មានអន្តរជាតិ

អឺរ៉ុបព្រមព្រៀង លើកញ្ចប់ផែនការ ថវិកាថ្មីជាង១៦០ ពាន់លានដុល្លារ ដើម្បីកិច្ចខិតខំប្រឹងប្រែង ធ្វើទំនើបកម្មអាវុធនៅក្នុងប្លុក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ទាំងអស់បាន អនុម័តកម្មវិធីបំណុល ចំនួន១៥០ពាន់លានអឺរ៉ូឬប្រមាណជា១៦៩ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ ដល់កិច្ចខិតខំប្រឹងប្រែងផ្នែក យោធាយ៉ាងឆាប់រហ័សរបស់ប្លុកនេះ ។
ការអនុម័តគំនិតផ្តួចផ្តើមហៅថា SAFE ដែលជាជំនួយសម្រាប់គ្រាប់រំសេវ ហិរញ្ញប្បទានយោធា និងការការពារអឺរ៉ុប ត្រូវបានប្រកាសជាលើកដំបូងកាលពីថ្ងៃពុធ ដោយប្រធានប្តូរវេន ប្រទេសប៉ូឡូញនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាត ឱ្យរដ្ឋសហភាពអឺរ៉ុប ឆ្លងកាត់នីតិវិធីបោះឆ្នោតស្តង់ដារ នៅក្នុងសភាអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសមាជិក ប្រើប្រាស់បំណុលដែលមានការប្រាក់ទាប ដើម្បីចំណាយលើឧបករណ៍ យោធារួមទាំងយន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាសជាដើម។

គួរឲ្យដឹងដែរថាប្រទេស ដែលមិនមែនជាសហភាពអឺរ៉ុប រួមទាំងចក្រភពអង់គ្លេស និងអ៊ុយក្រែនក៏នឹងអាច ចូលរួមក្នុងកម្មវិធីនេះផងដែរ ។

យោងតាមការបញ្ជាក់ដោយEuronews បានរាយការណ៍ថា ប្រទេសជាសមាជិកមួយចំនួន ក៏បាននឹងកំពុងពិចារណាប្រើប្រាស់ ប្រាក់កម្ចីដើម្បីផ្តល់ជំនួយយោធា បន្ថែមដល់ទីក្រុងគៀវផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top