ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសនៅអឺរ៉ុប ថ្កោលទោសអ៊ីស្រាអែល ចំពោះការបង្កើនការវាយលុក យោធានៅតំបន់ហ្គាហ្សា

xinhua

ប៊ែរឡាំង៖ នៅពេលដែលអ៊ីស្រាអែល បង្កើនយុទ្ធនាការយោធា របស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប បណ្តាប្រទេសនៅអឺរ៉ុប ដែលកំពុងកើនឡើង កំពុងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង និងអំពាវនាវឱ្យមានការដាក់ សម្ពាធជាក់ស្តែង ជុំវិញវិបត្តិមនុស្សធម៌ ដែលកំពុងកើនឡើង បានជំរុញឱ្យអឺរ៉ុបពិចារណាឡើងវិញអំពីទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអ៊ីស្រាអែល។

អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាន នៅហ្គាហ្សាបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៥ថ្ងៃដំបូង នៃប្រតិបត្តិការចុងក្រោយនេះ ដោយបន្ថែមថាចំនួនអ្នកស្លាប់សរុប របស់ប៉ាឡេស្ទីនចាប់តាំងពីខែតុលាឆ្នាំ២០២៣ បានកើនឡើងដល់ ៥៣,៦៥៥នាក់ ។

ថ្មីៗ​នេះ អ៊ីស្រាអែល បាន​យល់​ព្រម​ដក​ការ​បិទ​ផ្លូវ ​រយៈ​ពេល​ពីរ​ខែ និង​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​សង្គ្រោះ ​មាន​កម្រិត​ចូល​ទៅ​ក្នុង​តំបន់។  អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា រថយន្តជំនួយបន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង តំបន់ហ្គាហ្សា ខណៈដែលនីតិវិធី ការព្រួយបារម្ភអំពីសុវត្ថិភាព និងពេលវេលាដែលមានកំណត់ សម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាព បានរារាំងការដឹកជញ្ជូនទំនិញ។

បណ្តាប្រទេសនៅអឺរ៉ុបជាច្រើនទៀត បានចេញការថ្កោលទោស យ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល ត្រូវបានគេចោទប្រកាន់ថា បាមបើកការវាយប្រហារ សំដៅទៅលើក្រុមអ្នកការទូត បរទេស ដែលទៅទស្សនាទីក្រុង Jenin នៅ West Bank ដោយមេដឹកនាំជាច្រើនក៏បានផ្លាស់ប្តូរ ដើម្បីវាយតម្លៃឡើងវិញនូវទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច របស់ពួកគេជាមួយអ៊ីស្រាអែល។

អ៊ីតាលី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​រ៉ូម កាលពី​ថ្ងៃ​ពុធ​ជុំវិញ​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​តំបន់ហ្គាហ្សា និង​ឧបទ្ទវហេតុនៅទីក្រុង Jenin  ដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានហៅវាថា “មិនអាចទទួលយកបាន” សម្រាប់អ្នកការទូតដែលត្រូវបានគំរាមកំហែង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top