ព័ត៌មានអន្តរជាតិ

អាមេរិក៖ យន្តហោះឯកជនមួយគ្រឿង ហោះបុកបង្គោលភ្លើង និងធ្លាក់ចំផ្ទះប្រជាជន នៅទីក្រុង San Diego បណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់

AFP

បរទេស៖ យន្តហោះឯកជនមួយគ្រឿង ដឹកភ្នាក់ងារទេពកោសល្យ ខាងតន្ត្រី និងមនុស្សប្រាំនាក់ផ្សេងទៀត បានបុកខ្សែភ្លើងក្នុងពេល ដែលអាកាសធាតុមានអ័ព្ទ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយបានធ្លាក់ចូលទៅក្នុងសង្កាត់ San Diego ដោយបានធ្លាក់ចូលផ្ទះមួយ និងបណ្តាលឱ្យមនុស្ស ជាច្រើននៅលើយន្តហោះបានស្លាប់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយផ្ទះបានឆាបឆេះ ដោយអណ្តាតភ្លើង និងឥន្ធនៈយន្តហោះបានហូរចុះមកតាមដងផ្លូវ រថយន្តជាច្រើនគ្រឿងបានឆាបឆេះ

លោក Scott Wahl មេប៉ូលិសក្រុង San Diego បាននិយាយថា “ខ្ញុំមិនអាចនិយាយអ្វីច្រើន ដើម្បីពណ៌នាអំពីទិដ្ឋភាព នៃកន្លែងកើតហេតុនោះទេ ប៉ុន្តែជាមួយនឹងប្រេងឥន្ធនៈដែលឆេះនៅតាមដងផ្លូវ ហើយអ្វីៗទាំងអស់ត្រូវឆេះក្នុងពេលតែមួយ វាពិតជាគួរឱ្យរន្ធត់ណាស់ ពេលដែលបានឃើញ” ។

មន្ត្រីប៉ូលិស Anthony Carrasco បាននិយាយថា គ្មានអ្នកណាម្នាក់ នៅក្នុងសង្កាត់បានស្លាប់នោះទេ ប៉ុន្តែមនុស្សប្រាំបីនាក់ត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារការស្រូបផ្សែង និងរបួស ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិត រួមទាំងមនុស្សម្នាក់ដែលរងរបួស ដោយសារហក់តាមបង្អួច៕
ប្រែសម្រួលៈ ណៃ តុលា

To Top