ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាគ្នា​ អំពីការពង្រីកពាណិជ្ជកម្ម អំឡុងសង្គ្រាមពាណិជ្ជកម្មអាមេរិក

SRN News

បរទេស៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីវិធី ពង្រីកពាណិជ្ជកម្ម និង ការវិនិយោគក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្ម ពិភពលោក របស់សហរដ្ឋអាមេរិក និងក្នុងពេលដែលសកលភាវូបនីយកម្ម សេដ្ឋកិច្ចប្រឈមមុខនឹងបញ្ហា ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Li បានមកដល់រដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍។ វាជាដំណើរទស្សនកិច្ច នៅបរទេសលើកដំបូង របស់លោកក្នុងឆ្នាំនេះ។

ប្រទេសឥណ្ឌូណេស៊ី និងចិន គឺជារដ្ឋសមាជិក នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ធំៗចំនួន 20 និងជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងជាក្រុមបណ្តាប្រទេស BRICS ។

លោក Li បាននាំពាណិជ្ជករចិនលេច ធ្លោចំនួន ៦០រូប សម្រាប់សុន្ទរកថារបស់លោកទៅកាន់ ទទួលភ្ញៀវធុរកិច្ចឥណ្ឌូនេស៊ី-ចិន នៅល្ងាចថ្ងៃសៅរ៍។ លោកបានសង្កត់ធ្ងន់ក្នុងសុន្ទរកថា របស់លោកថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានសម្រេចបានកំណើនយ៉ាងឆាប់រហ័សនៅឆ្នាំនេះ បើទោះបីជាមានការកើនឡើង នូវបញ្ហាប្រឈមខាងក្រៅក៏ដោយ។

លោក Li បាននិយាយនៅក្នុងព្រឹត្តិការណ៍ដែលមានការចូលរួមដោយលោក Subianto ផងដែរថា «ស្ថានភាពអន្តរជាតិបច្ចុប្បន្នគឺជាប់គាំង»។ «លទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយមកំពុងកើនឡើង អាកប្បកិរិយាសម្លុត កំពុងកើនឡើង»។

លោក Li បានកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី ៧០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធដោយបណ្តាប្រទេសអាស៊ី និងអាហ្រ្វិកនៅទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី នៅពេលដែលពិភពលោកស្ថិតនៅផ្លូវបំបែកជាប្រវត្តិសាស្ត្រ៕
ប្រែសម្រួលៈ ណៃ តុលា

To Top