គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ទីក្រុងគូឡាឡាំពួរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកាន់តែស៊ីជម្រៅដោយមន្ត្រីដែលចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) លើកទី២៥។
នៅក្នុងសុន្ទរកថារបស់លោកក្នុងនាមជាប្រធាននៃកិច្ចប្រជុំ លោក Tengku Zafrul Abdul Aziz បានឲ្យដឹងថា បរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្នទាមទារឱ្យមានកិច្ចសហការ និងការប្តេជ្ញាចិត្តក្នុងការជំរុញផលប្រយោជន៍រួមក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកបានបន្តថា «ទន្ទឹមនឹងនេះ យើងក៏ត្រូវពិនិត្យមើលមធ្យោបាយក្នុងការបង្កើនពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាពអាស្រ័យរបស់យើង ចំពោះដៃគូខាងក្រៅ»។
លោកបានបន្ថែមថា ការឆ្លើយតបរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរនាពេលថ្មីៗនេះក្នុងស្ថានភាពសេដ្ឋកិច្ចដោយសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះត្រូវបានវាស់វែង ដោយស្វែងរកការសន្ទនាជាជាងការកើនឡើង ខណៈពេលដែលរក្សាផលប្រយោជន៍របស់ក្រុមនៅជួរមុខ។ លោកបានបន្តថា «បរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្នដែលយើងកំពុងតែទាមទារមិនមែនឲ្យមានការដកថយទេ ប៉ុន្តែសម្រាប់ការដោះស្រាយជាថ្មី។
លោក Zafrul ក៏បានលើកឡើងពីវឌ្ឍនភាពដែលធ្វើឡើងក្រោមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ដែលដើរតួជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រសម្រាប់ការកសាងសេដ្ឋកិច្ចអាស៊ាន ដែលមានសមាហរណកម្មខ្ពស់ និងស្អិតរមួត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា “តាមរយៈប្លង់មេ អាស៊ាន បានបោះជំហានយ៉ាងសំខាន់ក្នុងវិស័យដូចជា សេរីភាវូបនីយកម្មពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការអភិវឌ្ឍន៍ MSME (មីក្រូ សហគ្រាសធុនតូច និងមធ្យម) ការផ្លាស់ប្តូរឌីជីថល និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕
ប្រែសម្រួល ឈូក បូរ៉ា
