ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ត្រៀមបង្កើន សមត្ថភាពយោធា ក្នុងករណីផ្ទុះសង្គ្រាម ជាមួយនឹងប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោធាអាល្ឡឺម៉ង់ត្រូវតែបង្កើន យ៉ាងខ្លាំង ការស្តុកទុក សព្វាវុធ នៅត្រឹមឆ្នាំ២០២៩ គឺជាឆ្នាំដែលរដ្ឋាភិបាល បច្ចុប្បន្នប្រមើលមើលការគំរាមកំហែង ដ៏មានសក្តានុពលពីរុស្ស៊ី នឹងអាចកើតឡើង។

យោងតាមការទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក៏បានរាយការណ៍ កាលពីថ្ងៃអាទិត្យដែរថា ការបញ្ជាទិញ ដែលត្រូវបានគេហៅថា ការណែនាំអាទិភាព សម្រាប់ការពង្រឹងការត្រៀម ខ្លួនឬ Directive Priorities for the Bolstering of Readinessត្រូវ បានចុះហត្ថលេខានៅថ្ងៃទី១៩ ខែឧសភា ដោយលោក Carsten Breuer អគ្គអធិការ នៃកងទព័អាល្លឺម៉ង់។

ទីក្រុងមូស្គូបានបដិសេធថា ខ្លួនមិនមានចេតនា ឈ្លានពានណាមួយចំពោះប្រទេសណាតូ ដោយច្រានចោលការរំពឹង ទុករបស់លោកខាងលិចអំពីការវាយប្រហារ ដែលអាចកើតមាន ថាជាការភ័យខ្លាច ដែលមានគោលបំណងបង្ហាញ អំពីភាពត្រឹមត្រូវនៃការធ្វើយោធា យ៉ាងទូលំទូលាយដោយ សមាជិកអឺរ៉ុបរបស់ប្លុកនេះ។

តាមផែនការការបញ្ជាទិញ របស់យោធាអាល្លឺម៉ង់គឺសង្កត់ធ្ងន់ លើការទិញប្រព័ន្ធការពារ ដែនអាកាសកម្រិតខ្ពស់ និងសមត្ថភាពវាយប្រហារ ចម្ងាយឆ្ងាយ ដ៏ជាក់លាក់ ដែលមានប្រសិទ្ធភាព នៅចម្ងាយលើសពី ៥០០គីឡូម៉ែត្រ ហើយមន្ត្រីចាន់ខ្ពស់ក៏បានរាយការណ៍ដែរថា បានដឹកនាំយោធា ឱ្យបង្កើនការស្តុកទុក នៃប្រភេទគ្រាប់រំសេវផ្សេងៗ និងដើម្បីអភិវឌ្ឍ សមត្ថភាពថ្មី នៅក្នុងសង្គ្រាមអេឡិចត្រូនិក ក៏ដូចជាប្រព័ន្ធ ដែលមានមូលដ្ឋាន លើលំហសម្រាប់ ទាំងបេសកកម្មការពារ និងវាយលុក។

គួរឲ្យដឹងដែរថា អធិការបតីអាល្លឺម៉ង លោកFriedrich Merz បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោក បានដកការរឹតបន្តឹង លើជួរអាវុធ ដែលខ្លួនអាចផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ីហើយ ដំណឹង​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​ការ​ផ្តល់​ឱ្យ​នូវមីស៊ីល​ Taurus រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​រដ្ឋាភិបាល​ មុន​បាន​បដិសេធ​មិន​បរិច្ចាគនោះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top