បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាហេតុការណ៍បុករះ នៅក្នុងទីក្រុងឡុងទៅលើក្បួនដង្ហែររបស់អ្នកគាំទ្រក្លឹបហង្សក្រហម
Liverpool បានបណ្តាលឲ្យមានមនុស្ស ជាច្រើននាក់រងរបួសធ្ងន់និងស្រាលក្នុងនោះ មាន៤នាក៉ជាក្មេងៗ។
ភ្លាមៗបុរសជាជនជាតិ អង់គ្លេសម្នាក់ ដែលមានវ័យ៥៣ឆ្នាំនេះ ត្រូវបានចាប់ខ្លួន និងក៏ត្រូវ បានគេដឹងថា ជាម្ចាស់រថយន្តដែលបុករះនោះតែម្តងផងដែរ ប៉ុន្តែយ៉ាងណាក្តីក្រុមប៉ូលីសបានលើកឡើង ថាវាមិនមែនជាសកម្មភាពភេវរកម្មនោះឡើយ ។
គួរឲ្យដឹងដែរថាអ្នកគាំទ្រក្លឹបហង្សក្រហម Liverpool ក្នុងចំនួនរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមផ្លូវនានាក្នុងទីក្រុង ដើម្បីអបអរជ័យជំនះ នៃការលើកពានរង្វាន់លីគកំពូលអង់គ្លេស Premier League សាជាថ្មី។
ក្រោយហេតុការណ៍នាយករដ្ឋមន្រ្តី Keir Starmer ចេញមកធ្វើសេចក្តីថ្លែងការថា ៖ ការបុករះនៅទីក្រុង Liverpool គឺជាព្រឹត្តិការណ៍គួរឱ្យរន្ធត់ប៉ុន្តែ សូមថ្លែងអរគុណចំពោះទីភ្នាក់ងារសង្គ្រោះបន្ទាន់ សម្រាប់ការឆ្លើយតបយ៉ាងឆាប់ រហ័សរបស់ពួកគេ៕
