បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញមានបំណងចង់រកប្រាក់ចំណេញ ពីការកសាងឡើងវិញ ក្រោយជម្លោះអ៊ុយក្រែនដែរ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផ្លូវដែក Euroterminal Slawkow នៅភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃចន្ទ Tusk បានដាក់ការពង្រីកទីតាំងនេះ ទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់សម្ភារៈដែលភ្ជាប់ទៅនឹងអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា ៖ វាមិនខុសទេក្នុងការនិយាយថា យើងចង់រកប្រាក់ដ៏ធំ សម្រាប់ប៉ូឡូញលើការកសាងឡើងវិញ នៃអ៊ុយក្រែនដែរ។ យើងចង់ជួយ ប៉ុន្តែយើងក៏ចង់រកប្រាក់ពីវាដែរ ហើយកិច្ចការងារពិសេសនេះគឺត្រូវការសម្រាប់គោលបំណងនេះ។
ប្រទេសប៉ូឡូញ គឺជាប្រទេសផ្តល់ ជំនួយកំពូលមួយរបស់អ៊ុយក្រែន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី បានកើនឡើងក្នុងឆ្នាំ២០២២ ដោយផ្តល់ជំនួយជាង៥ពាន់លានអឺរ៉ូ ឬជិត៦ពាន់លានដុល្លារ ដែលជាជាង៧០ភាគរយនៃយោធារបស់ខ្លួន នេះបើយោងតាមវិទ្យាស្ថាន Kiel របស់ប្រទេសអាល្លឺម៉ង់ ។
រដ្ឋាភិបាលទីក្រុងWarsaw ក៏ជាផ្នែកនៃអ្វីដែលហៅថា សម្ព័ន្ធនៃឆន្ទៈដែលជាក្រុម នៃប្រជាជាតិអឺរ៉ុបដែលតស៊ូមតិបន្តជំនួយយោធា សម្រាប់គៀវផងដែរ។ មន្ត្រីប៉ូឡូញបានជំរុញម្តងហើយម្តងទៀតនូវការធ្វើយោធាទូទាំងសហភាពអឺរ៉ុបក្នុងការឆ្លើយតបទៅនឹងអ្វីដែលពួកគេពិពណ៌នាថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសរុស្ស៊ី – អះអាងថាទីក្រុងម៉ូស្គូបានច្រានចោលម្តងហើយម្តងទៀតថាជា សមហេតុសមផល និង ការភ័យខ្លាច៕
ប្រែសម្រួល៖ស៊ុនលី
