បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសលោក Hakan Fidan បាននិយាយថា ប្រទេសតួគីមានឆន្ទៈ ធ្វើជាម្ចាស់ផ្ទះការចរចាមួយ ផ្សេងទៀត រវាងរុស្ស៊ី និងអ៊ុយក្រែន នៅជុំបន្ទាប់។
តាមប្រភពដដេលអ្នកការទូតរូបនេះ បានបន្ថែមថា ប្រទេសរបស់លោកមើលឃើញ ការសម្របសម្រួលសន្តិភាពជាទំនួលខុសត្រូវរបស់ប្រទេសតួគី ។
រុស្ស៊ី និងអ៊ុយក្រែនបានធ្លាប់ បានបើកកិច្ចចរចាដោយផ្ទាល់ នៅដើមខែនេះ ដោយបង្ហាញពីការផ្លាស់ប្តូរ មួយសម្រាប់ទីក្រុងគៀវ ដែលបានបោះបង់ចោល កិច្ចខិតខំប្រឹងប្រែង ការទូតនៅឆ្នាំ២០២២ ដោយសង្ឃឹមថាអាចស្វែង រកជ័យជម្នះផ្នែកយោធា ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម នៅទីក្រុងមូស្គូ ជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃអង្គារ លោក Fidanបានរំលឹកឡើងវិញពីការត្រៀម ខ្លួនរបស់ទីក្រុងអង់ការ៉ា ក្នុងការបម្រើជាអ្នកសម្រុះ សម្រួលរវាងភាគីទាំងពីរ។
លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ដែរថា កាលពីថ្ងៃចន្ទ លោកបានជួបជាមួយលោក Vladimir Medinsky ប្រធានគណៈប្រតិភូចរចា របស់រុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាផ្នែកនៃដំណើរ ទស្សនកិច្ចផ្លូវការ របស់លោកទៅកាន់ទីក្រុងមូស្គូ ។ ក្រៅពីនោះលោក Fidan ក៏បាននិយាយថា គាត់មាន ឱកាសដើម្បី ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ជាមួយប្រធានាធិបតី Vladimir Putin ដោយផ្ទាល់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
