បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា សមភាគីរុស្ស៊ីលោក Vladimir Putin កំពុងតែ លេងជាមួយភ្លើង ប៉ុន្តែយ៉ាងណាក្តីដោយមិន បានបញ្ជាក់លម្អិតពីអត្ថន័យ ពិតប្រាកដរបស់លោកនោះទេ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Trump បានរិះគន់វិមានក្រឹមឡាំងកាន់តែខ្លាំងឡើង លើអ្វីដែលលោកយល់ថា ជាការខ្វះវឌ្ឍនភាពក្នុងការចរចា សន្តិភាពរវាងទីក្រុងមូស្គូ និងគៀវ។
កាលពីសប្តាហ៍មុន លោក Trump និងលោក Putin បានធ្វើការសន្ទនាតាមទូរស័ព្ទក្នុងអំឡុង ពេលដែលពួកគេបានពិភាក្សា អំពីលទ្ធភាព នៃដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានកំណត់ ការហៅទូរសព្ទនេះថា មានផលិតភាពផងដែរ។
នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃអង្គារ លោក Trump បានអះអាងថា៖ប្រសិនបើវាមិនមែនសម្រាប់ខ្ញុំទេ រឿងអាក្រក់ជាច្រើននឹងកើតឡើងចំពោះប្រទេសរុស្ស៊ី ហើយខ្ញុំមានន័យថា ពិតជាអាក្រក់ជាមិនខាន ។
ប្រធានាធិបតីអាមេរិកបានបន្ថែមថា លោកកំពុងតែប្រឡែង លេងជាមួយនឹងដុំភ្លើង។ នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Tammy Bruce បានសង្កត់ធ្ងន់ថា ការកត់សម្គាល់របស់លោក Trump មិនមែនជាសញ្ញានៃ ការខកចិត្ត របស់ប្រធានាធិបតី អាមេរិកនោះទេ ប៉ុន្តែថាគាត់គ្រាន់តែ បង្ហាញអំពីតម្លាភាព ចំពោះគំនិតរបស់គាត់ តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
