បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីលោក Friedrich Merz មេដឹកនាំបក្ស ក្រុមអភិរក្សនិយម CDU/CSU របស់ប្រទេសអាល្លឺម៉ង់ បានបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំង តាមរយៈការយល់ឃើញ មួយរបស់លោក។
ការបង្កការចាប់អារម្មណ៍លើកនេះ ជាមួយនឹងសេចក្តីថ្លែងការណ៍ អំពីអាវុធអាល្លឺម៉ង់ នៅអ៊ុយក្រែននិងដើម្បីបង្ហាញ ឲ្យបាននូវភាពច្បាស់លាស់ ថាតើកងទ័ព របស់ទីក្រុងគៀវ អាចប្រើប្រាស់អាវុធ ដែលផ្តល់ ដោយទីក្រុងប៊ែរឡាំង ឬក៏យ៉ាងណា។
ថ្លែងនៅក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំ ដោយស្ថានីយ៍ទូរទស្សន៍ អាល្លឺម៉ង់ដ៏ធំមួយ លោក Merz បានប្រកាសថា មិនមានការកំណត់ទៀតទេអំពីចម្ងាយដែលយោធាអ៊ុយក្រែន អាចបាញ់អាវុធអាល្លឺម៉ង់ ចូលប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍របស់លោក Merz បានគ្រប់គ្រងទាំងអារម្មណ៍និងភាព ច្របូកច្របល់របស់ពលរដ្ឋអ៊ុយក្រែនផងដែរ ហើយគាត់បានបញ្ជាក់ថាពួកគេសម្គាល់ការផ្លាស់ប្តូរ ប៉ុន្តែមកដល់ពេលនេះ ដៃគូសម្ព័ន្ធប្រជាធិបតេយ្យ សង្គមរបស់គាត់ និងសូម្បីតែ Merz ផ្ទាល់ក៏កំពុងនិយាយផ្ទុយពីនេះដែរ ៖ ថាគាត់មិនបានប្រាប់ យើងអ្វីថ្មីទៀតដែរ។
យ៉ាងណាក្តីការប្រគល់មីស៊ីល Taurus ទៅឲ្យទីក្រុងគៀវ តែងតែជាគំនិតដ៏អាក្រក់ ជាពិសេស ដោយសារតែសូម្បីតែមន្ត្រី អាល្លឺម៉ង់គឺបានទទួលស្គាល់ជាយូរមកហើយថា វាមិនអាចធ្វើឱ្យមានភាពខុសគ្នា ចំពោះលទ្ធផលនៅអ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									