ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជំរុញឱ្យរដ្ឋាភិបាល បង្កើនសង្គ្រាមប្រឆាំង គ្រឿងញៀនប្រឆាំងនឹងក្រុម Red Wa

Bangkok Post

បរទេស៖ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តី បានជំរុញឱ្យរដ្ឋាភិបាល បង្កើនសង្គ្រាមប្រឆាំង គ្រឿងញៀន ប្រឆាំងនឹងក្រុម UWSA ដែលហៅកាត់ថា Red Wa ដែលប្រតិបត្តិការ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយលោកនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស នឹងជួបជាមួយ តំណាងប្រទេសជិតខាង ដើម្បីពិភាក្សាអំពីវិធានការ ប្រយុទ្ធប្រឆាំង នឹងបណ្តាញគ្រឿងញៀន ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតនាយក រដ្ឋមន្ត្រីលោក ថាក់ស៊ីន បានថ្លែងសុន្ទរកថាពិសេសមួយក្រោមចំណងជើងថា “គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន៖ ទស្សនវិស័យ និង បញ្ហាប្រឈមសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាព” ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការ ត្រួតពិនិត្យ ពន្លឿន និងអនុវត្តប្រតិបត្តិការបង្ការ និងបង្ក្រាបគ្រឿងញៀន នៅការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន (ONCB) កាលពីថ្ងៃអង្គារ។

នៅក្នុងសុន្ទរកថានោះ លោកថាក់ស៊ីនបានសង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រឿងញៀនគឺជាការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ហើយជា “ការបំផ្លាញកុមារ និង យុវជនរបស់យើង”។ លោកថា “ជំនាន់ក្រោយវ័យក្មេង របស់យើងកំពុងត្រូវ បានបំផ្លាញ។ គ្មានអ្វីហួសពីការគ្រប់គ្រង និង គំនិតរបស់យើងនោះទេ។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាធ្វើការដោយឯកោ ដោយគ្មានជោគជ័យ ដោយសារតែខ្វះទិសដៅច្បាស់លាស់ និងរួមបញ្ចូលគ្នា” ។

លោកថាក់ស៊ីន បានសម្តែងការដឹងគុណចំពោះ ONCB សម្រាប់ការអញ្ជើញរបស់ខ្លួន ហើយបាននិយាយថា លោកមានអារម្មណ៍ជំរុញជាខ្លាំងក្នុងការ និយាយអំពីបញ្ហានេះជាយូរមកហើយ។ លោកបន្តថា “ប្រជាជននិយាយថា សេដ្ឋកិច្ចអាចរង់ចាំបាន ប៉ុន្តែបញ្ហាគ្រឿងញៀនមិនអាចទេ។ សហគមន៍ទាំងមូលកំពុងរងទុក្ខ និងរស់នៅក្នុងភាពភ័យខ្លាច”។

លោកក៏បានរំឮកពីភាពអស់សង្ឃឹមផ្ទាល់ខ្លួនមួយ នៅពេលដែលលោកមានជម្ងឺ លោកបានឃើញតាមកញ្ចក់ទូរទស្សន៍ អំពីព័ត៌មាន ដែលកុមារ ដែលវាយប្រហារជីដូនជីតា និងឪពុកម្តាយរបស់ពួកគេ។

ដោយទាញចេញពីបទពិសោធន៍ផ្ទាល់ខ្លួន លោកបាននិយាយថា លោកចង់ចែក រំលែកការយល់ដឹង មិនមែនផ្តោតលើ អតីតកាលទេ ប៉ុន្តែផ្តោតលើអ្វីដែលត្រូវតែសម្របខ្លួនទៅនឹងស្ថានភាពបច្ចុប្បន្ន៕

ប្រែសម្រួលៈ ណៃ តុលា

To Top