ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ព្រមានពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់អាមេរិក

AFP

ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា នៅថ្ងៃអង្គារបានចេញការជូនដំណឹងអំពីការធ្វើដំណើរដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងការទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ខណៈដែលទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានចូលដល់ដំណាក់កាលអាក្រក់បំផុត។

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Yvan Gil បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា ប្រជាជនវេណេស៊ុយអេឡា នៅសហរដ្ឋអាមេរិក ប្រថុយនឹងការនិរទេស ការបំបែកគ្រួសារ និងការឃុំខ្លួនតាមអំពើចិត្ត។ លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើ “ការគំរាមកំហែងពីការធ្វើចំណាកស្រុក” និងជំរុញឱ្យមានការភ័យខ្លាច ចំពោះជនភៀសខ្លួន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ការព្រមាននេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានណែនាំដល់ជនជាតិអាមេរិក និងអ្នករស់នៅស្របច្បាប់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា៕៣.

ប្រែសម្រួល ឈូក បូរ៉ា

To Top