រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ នៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ។ កិច្ចប្រជុំកំពូលនេះរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នាបង្កើត កាលានុវត្តភាពរួមគ្នា ចែករំលែកវិបុលភាព» ។ លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាន និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីព្រះ
អង្គម្ចាស់ Mishal Al-Ahmad Al-Jaber Al-Sabah ប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ និងជារជ្ជទាយាទ នៃប្រទេសគុយវ៉ែត ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តា ប្រទេសអាស៊ាន និងបណ្តាប្រទេសក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូង សមុទ្រជាដើមបានអញ្ជើញ ចូលរួមកិច្ចប្រជុំនេះ។
លោកLi Qiangបានថ្លែងថា គ្រប់ភាគីគួរចាប់យក កាលានុវត្តភាពជាប្រវត្តិសាស្ត្រនេះ ឱ្យបានល្អ បន្តបំពេញ បន្ថែមខ្លឹមសារសម្រាប់កិច្ច សហប្រតិបត្តិការត្រីភាគីធ្វើកិច្ចខិតខំប្រឹង ប្រែងដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍសកលនាពេលបច្ចុប្បន្ន ពោលគឺទី១បង្កើតជាគំរូ ដែលបើកចំហពហុជាតិទី២ គឺបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការ ឆ្លងដំណាក់កាលអភិវឌ្ឍន៍និងទី៣ គឺបង្កើតជាគំរូ នៃភាពរួមបញ្ចូលគ្នា ខាងអរិយធម៌ទីទៃគ្នា ។
ថ្នាក់ដឹកនាំដែលចូល រួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន នៃការបង្កើនកិច្ចសហប្រតិបត្តិការ ត្រីភាគីក្នុងការជំរុញការអភិវឌ្ឍ របស់ប្រទេសរៀងៗ ខ្លួននិងសន្តិភាព និង វិបុលភាព ក្នុងតំបន់ ដោយបានថ្លែងថា កិច្ចប្រជុំកំពូលលើកនេះ បានចារទំព័រថ្មីសម្រាប់ ភាគីទាំង៣ រួមគ្នាឆ្លើយតបនឹង បញ្ហាប្រឈមរួមនិងរួមគ្នាស្វែង រកការអភិវឌ្ឍ រួមភាគីពាក់ព័ន្ធ មានឆន្ទៈធ្វើឱ្យកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”
កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ជំរុញការធ្វើសមហរណកម្មត្រីភាគី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពខ្លាំងក្លា និងបរិយាបន្ននិងជំរុញ ការកសាងសហគមន៍រួមជោគវាសនា សម្រាប់មនុស្សជាតិ។
នៅទីបញ្ចប់កិច្ចប្រជុំកំពូលបានអនុម័តលើ «សេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ ឈូងសមុទ្រ»៕
