ព័ត៌មានអន្តរជាតិ

លោក Lavrov លើកឡើងថាអាល្លឺម៉ង់ កំពុងរអិលធ្លាក់ចុះទៅនឹងការដួលរលំខ្លួនឯង

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា ប្រទេសអាល្លឺម៉ង់កំពុងធ្វើកំហុសជាប្រវត្តិសាស្ត្រឡើងវិញ ដោយចូលរួមក្នុងជម្លោះអ៊ុយក្រែន ដែលជាគន្លងដែលអាចនាំទៅដល់ការដួលរលំនៃប្រទេសរបស់ខ្លួន។

លោកLavrov បានធ្វើការកត់សម្គាល់កាលពីថ្ងៃពុធនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត Pavel Zarubin ដោយឆ្លើយតបទៅនឹងការអត្ថាធិប្បាយថ្មីៗរបស់ទីក្រុងប៊ែរឡាំងមុននេះបន្តិច។ នៅព្រឹកថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសន្យាថានឹងជួយអ៊ុយក្រែនផលិតអាវុធរយៈចម្ងាយឆ្ងាយ ដែលក្រុងគៀវអាចប្រើដើម្បីវាយប្រហារគោលដៅចូលជ្រៅដល់ទឹកដីរុស្សី។

លោក Lavrov បាននិយាយថា៖ការចូលរួមដោយផ្ទាល់របស់ទីក្រុងប៊ែរឡាំងនៅក្នុងសង្គ្រាមឥឡូវនេះគឺជាក់ស្តែងណាសទៅហើយហើយ លោក​បាន​បន្ថែម​ថា​៖​ប្រទេស​អាល្លឺម៉ង់​កំពុង​រអិល​ចុះ​ពី​ជម្រាល​រអិលដោយខ្លួនឯង​ដែល​វា​បាន​ធ្វើ​តាម​ពីរ​បី​ដង​រួច​មក​ហើយ​ក្នុង​សតវត្ស​ចុង​ក្រោយ​នេះ​ចុះ​ទៅ​រក​ការ​ដួល​រលំ។

អ្នកការទូតរុស្ស៊ីរូបនេះក៏បានសម្តែងក្តីសង្ឃឹមថា៖អ្នកនយោបាយដែលមានទំនួលខុសត្រូវ នៅក្នុងប្រទេសអាល្លឺម៉ង់នឹង ទាញការសន្និដ្ឋានឲ្យបានត្រឹមត្រូវ និងបញ្ឈប់ការសម្រេចចិត្តដ៏ឆ្កួតនេះ។

ថ្លែងជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែននៅទីក្រុង Berlin លោក Merz បានប្រកាសនូវអ្វីដែលលោកបានពិពណ៌នាថាជាទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការយោធា-ឧស្សាហកម្មជាមួយទីក្រុងគៀវ ដោយនិយាយថាភាគីទាំងពីរ ចង់ធានាការផលិតរួមគ្នា នៃអាវុធរយៈចម្ងាយឆ្ងាយ ទោះបីជាលោកបានបដិសេធមិនចែករំលែកព័ត៌មានលម្អិតក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top