ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបដិសេធក្នុងការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅឱ្យអ៊ុយក្រែន

RT News

បរទេស៖ កាសែត Bild របស់អាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពថា ប្រទេសអាល្លឺម៉ង់នឹងមិនផ្គត់ផ្គង់ឱ្យអ៊ុយក្រែនជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus នោះទេ។ មន្ត្រីនៅទីក្រុងប៊ែរឡាំងអស់ជាច្រើនខែមកហើយ គឺមានការស្ទាក់ស្ទើរក្នុងការបើកភ្លើងខៀវលើការដឹកជញ្ជូននេះ ជុំវិញការព្រួយបារម្ភថា វាអាចនាំឱ្យមានការកើនឡើងភាពតានតឹងដ៏ធំមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលលោក Vladimir Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងប៊ែកឡាំងនៅថ្ងៃពុធដើម្បីពិភាក្សាអំពីការបន្តជំនួយផ្នែកយោធារបស់លោកខាងលិច, “ការទម្លាយដ៏ធំបញ្ហាថា ជំនួបេះទំនងជាមិនកើតឡើងទេ” , នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bild ។

កាសែតនេះបានអះអាងថា អធិការបតីអាល្លឺម៉ង់ មិនត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការបញ្ជូនមីស៊ីល Cruise Taurus ដែលមានរយៈចម្ងាយរហូតដល់ ៥០០ គីឡូម៉ែត្រនោះទេ ដោយបន្ថែមថា មន្ត្រីនៅទីក្រុងប៊ែរឡាំងនៅតែជៀសវាងការពិភាក្សាអំពីអ្វីដែលគេហៅថា “សំណួរ T” ដែលត្រូវបានគេមើលឃើញថាជា “ការហាមឃាត់” ។

ខណៈពេលដែលការត្រៀមរបស់មីស៊ីល Taurus ត្រូវបានគេរាយការណ៍ថា នៅក្រៅតុចរចានោះ រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យទីក្រុងគៀវនូវប្រព័ន្ធផ្សេងជំនួសវិញ ។ យោងតាម Bild ទាំងនេះអាចរួមបញ្ចូលឧបករណ៍បាញ់រ៉ុក្កែតច្រើន Mars-2 ដែលជាប្រព័ន្ធដែលបានផ្គត់ផ្គង់រួចហើយក្នុងឆ្នាំ 2022 និងមានរយៈចម្ងាយអតិបរមា ៨៥ គីឡូម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ កាសែតអាល្លឺម៉ង់បានកត់សម្គាល់ថា កាំជ្រួច M30 និង M31 ដែលភ្ជាប់មកជាមួយប្រព័ន្ធនេះគឺជាគ្រាប់បែកដែលដឹកនាំដោយ GPS ហេតុដូច្នេះហើយមានឧបករណ៍ប្រើប្រាស់មានកម្រិត ដោយសារកងកម្លាំងរុស្ស៊ីអាចទប់ទល់នឹងបច្ចេកវិទ្យាបែបនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top