ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ស្នើថវិកា ១១៥ពាន់លានដុល្លារដល់សភា ដើម្បីជំរុញសេដ្ឋកិច្ច

xinhua

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra  បានស្នើសុំថវិកាចំនួន ៣,៧៨ ទ្រីលានបាត (១១៥,៦៦ ពាន់លានដុល្លារ) របស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារ ពើពន្ធ ២០២៦ ដល់សភា ក្នុងគោលបំណងជួយ ដល់សេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ ចំពេលមានភាពតាន តឹងពាណិជ្ជកម្មពិភពលោក។

សេចក្តីព្រាងច្បាប់នេះ ព្យាករណ៍ពីការកើនឡើងនៃការចំណាយ ០.៧ ភាគរយ និងឱនភាពថវិកាចំនួន ៨៦០ ពាន់លានបាត (ប្រហែល ២៦.៣១ ពាន់លានដុល្លារ) ដែលជាការធ្លាក់ចុះ ០.៧ ភាគរយធៀបនឹងសារពើពន្ធឆ្នាំ ២០២៥ ដែលបញ្ចប់នៅក្នុងខែកញ្ញា ។ លោកស្រីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ថវិកានេះឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរបស់រដ្ឋបាលលោកស្រី ក្នុងការជំរុញការស្តារសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាតិ ពង្រឹងសមភាពសង្គម និងការថែរក្សា វិន័យសារពើពន្ធ។

ដោយមើលឃើញ ពីដែនកំណត់នៃប្រាក់ចំណូល និងទិដ្ឋភាពពិភពលោកដ៏លំបាក រដ្ឋាភិបាលថៃ បានអនុម័តគោល នយោបាយថវិកាឱនភាព ដោយផ្តោតសំខាន់លើការពង្រឹងសន្តិសុខជាតិ ការលើកកម្ពស់ការប្រកួតប្រជែង និងការអភិវឌ្ឍធនធានមនុស្ស។ យោងតាមផែនការថវិកា កំណើនផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសថៃ សម្រាប់ទាំងឆ្នាំ ២០២៥ និង ២០២៦ ត្រូវបានព្យាករណ៍ពី ២.៣% ទៅ ៣.៣% ជាមួយនឹងអតិផរណារំពឹងថានឹងមានពី ០.៥% ទៅ ១.៥%។

លោកស្រីបានកត់សម្គាល់ថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេស អាស៊ីអាគ្នេយ៍ ត្រូវបានគាំទ្រ ដោយការកើនឡើង នៃការវិនិយោគសាធារណៈ ការប្រើប្រាស់ក្នុងស្រុក និងការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ដ៏សំខាន់។ នាយករដ្ឋមន្ត្រីថៃរូបនេះ បានបន្ដថា ទោះជាយ៉ាងណាក៏ដោយ កំណើននៅតែជាប់គាំង ដោយកម្រិតខ្ពស់ នៃបំណុលគ្រួសារ និងសាជីវកម្ម ក៏ដូចជាហានិភ័យ ដែលបណ្តាលមកពីការ គាំពារពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៅក្នុងវិស័យកសិកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top