បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថា ក្រុងប៊ែរឡាំងនឹងផ្តល់ជំនួយយោធាចំនួន ៥ ពាន់លានអឺរ៉ូ ឬប្រមាណជា៥,៦ ពាន់លានដុល្លារ ដល់ក្រុងកៀវ បន្ថែមពីលើ ២៨ ពាន់លានអឺរ៉ូ ដែលខ្លួនបានផ្តល់ ឲ្យចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែននៅដើមឆ្នាំ ២០២២ ។
ទោះបីជាយ៉ាងណាក្តីបើងាក ទៅទីក្រុងមូស្គូវិញ ពួគគេបានចេញមកឆ្លើយតបថា ជំនួយបន្ថែមដល់អ៊ុយក្រែន ទាំងនេះនឹងអាចបង្ក ឲ្យមានការការដួលរលំ របស់ប្រទេសអាល្លឺម៉ង់ជាមិនខាន ។
ក្រសួងការពារជាតិ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាមូលនិធិ ដែលសន្យាដោយទីក្រុងប៊ែរឡាំងនឹងត្រូវបានប្រើជាចម្បងដើម្បី ផ្តល់ហិរញ្ញប្បទាន ដល់ការផលិតប្រព័ន្ធអាវុធ រយៈចម្ងាយឆ្ងាយនៅអ៊ុយក្រែន ។
នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius និង សមភាគីអ៊ុយក្រែនលោក Rustem Umerov ដែលបានមកដល់ទីក្រុង Berlin រួមជាមួយលោក Vladimir Zelensky បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
យោងតាមការសេចក្តីថ្លែងការណ៍ បានអាន ដោយមិន បានបញ្ជាក់ពីប្រភេទអាវុធ រយៈចម្ងាយឆ្ងាយថា ៖ ចំនួនដ៏ច្រើនមួយនៃប្រភេទអាវុអាចបាញ់ បានចំងាយឆ្ងាយនឹង អាចត្រូវបានផលិតនៅក្នុងប្រទេស អ៊ុយក្រែនចាប់ពីឆ្នាំនេះតទៅហើយ។
ក្រសួងក៏បានបញ្ជាក់ដែរថា ទឹកប្រាក់ចំនួន៥ពាន់លានអឺរ៉ូក៏នឹងគ្របដណ្តប់លើការផ្តល់គ្រាប់រំសេវរបស់អាល្លឺម៉ង់ រួមទាំងសម្រាប់ប្រព័ន្ធការពារដែនអាកាស អាវុធធុនតូច និងឧបករណ៍វេជ្ជសាស្ត្រផងដែរសម្រាប់កងកម្លាំងអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
