តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក . បានសម្តែងការងឿង ឆ្ងល់អំពីការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលជិតមកដល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោកបានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្ម ទៅនឹងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយ CNN ដែលដកស្រង់ប្រភព អនាមិកបានអះអាងថា “កិច្ចព្រមព្រៀង ទូលំទូលាយ” អាចត្រូវបានចងភ្ជាប់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅពេលដែលពួកគេជួបគ្នាជុំបន្ទាប់។
លោក Arghchi បានឆ្លើយតបថា “មិនប្រាកដថា តើយើងនៅទីនោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា អ៊ីរ៉ង់ មានភាពស្មោះត្រង់ ចំពោះដំណោះស្រាយការទូត ដែលនឹងបម្រើផលប្រយោជន៍ភាគីទាំងអស់ ដោយសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ ការទៅដល់ទីនោះ តម្រូវឱ្យមានកិច្ចព្រមព្រៀង ដែលនឹងបញ្ចប់ទាំងស្រុងនូវទណ្ឌកម្មទាំងអស់ និងរក្សាសិទ្ធិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងការពង្រឹងថែមទៀត។
ដោយចង្អុលទៅរបាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយ Fox News ដែលចុះផ្សាយថារបាយការណ៍ ស៊ើបការណ៍សម្ងាត់ថ្មីមួយ “អះអាងថាអ៊ីរ៉ង់កំពុងបន្ត ជាមួយនឹងកម្មវិធីអាវុធនុយក្លេអ៊ែរសកម្មរបស់ខ្លួន” លោក Araghchi បានសង្កត់ធ្ងន់ថា “ចំពោះព័ត៌មានក្លែងក្លាយចុងក្រោយបំផុតប្រឆាំងនឹងទំនាក់ទំនងការទូតអ៊ីរ៉ង់-អាមេរិក៖ ការប្រើអ៊ីរ៉ង់ ដើម្បីវាយប្រហារអ្នករិះគន់អាមេរិក” ។
ចាប់ពីខែមេសាមក អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានធ្វើកិច្ចចរចា ដោយប្រយោល ដែលសម្របសម្រួល ដោយប្រទេសអូម៉ង់ ចំនួន ៥ជុំ ដែលបីនៅរដ្ឋធានី Muscat ប្រទេសអូម៉ង់ និងពីរនៅទីក្រុងរ៉ូម ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
