ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាចិនបានបំពានកិច្ចព្រមព្រៀងពន្ធ ដែលយល់ព្រមគ្នាកាលពីដើមខែឧសភា

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើកិច្ចព្រមព្រៀងពន្ធគយដែលបានឈានដល់កាលពីដើមខែនេះ ដោយធ្វើឱ្យភាពតានតឹងនៅក្នុងបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

នៅក្រោមកិច្ចព្រមព្រៀងដែលបានប្រកាសកាលពីថ្ងៃទី១២ ខែឧសភាកន្លងមក បន្ទាប់ពីការចរចារដ៏មានប្រសិទ្ធភាពនៅក្នុងទីក្រុងហ្សឺណែវ សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នាក្នុងការព្យួរកាតព្វកិច្ចថ្មីភាគច្រើនដែលបានដាក់ចាប់តាំងពីដើមខែមេសា ហើយដោយរង់ចាំការចរចាបន្ថែមទៀត។

យ៉ាងណាក្តីកាលពីថ្ងៃសុក្រម្សិលមិញនេះ លោក Trump បានសរសេរនៅលើវេទិកាសង្គម Truth Social របស់លោកថា ៖ប្រទេសចិន ប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលចំពោះមនុស្សមួយចំនួន ដែលបានបំពានទាំងស្រុងលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក” ។

ប៉ុន្តែលោក Trump មិនបានផ្តល់ព័ត៌មានលម្អិតទេ ហើយថែមទាំងបាននិយាយថា ប្រទេសចិនបានស្ថិតក្នុង ស្ថានភាពគ្រោះថ្នាក់សេដ្ឋកិច្ចធ្ងន់ធ្ងរដែលជាលទ្ធផលនៃពន្ធគយ មុនពេលដែលទីក្រុងវ៉ាស៊ីនតោនបានឈានជើងចូលជាមួយនឹងអ្វីដែលលោកហៅថា ជាកិច្ចព្រមព្រៀងរហ័ស។

កាសែតជាតិនិងអន្តរជាតិជាច្រើនបានរាយការណ៍នៅសប្តាហ៍នេះថារដ្ឋបាលលោក Trump បានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកបញ្ឈប់ការនាំចេញទំនិញលំដាប់ខ្ពស់ទៅកាន់ប្រទេសចិន រួមទាំងកម្មវិធីរចនាបន្ទះឈីប និងសារធាតុគីមីពិសេសផងដែរអ្នក​ជំនាញ​បាន​ព្រមាន​ថា ការ​សម្រេច​ចិត្ត​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ក្រុង​ប៉េកាំង៕

ប្រែសម្រួល៖ ស៊ុនលី

To Top