ញូវយ៉ក៖ ការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការនាំយកការងារផលិតកម្មត្រឡប់ទៅសហរដ្ឋអាមេរិកវិញ តាមរយៈការយកពន្ធដ៏គឃ្លើន គឺមិនអាចទទួលបានឡើយ នេះបើយោងតាមអ្នកជំនាញសេដ្ឋកិច្ច។
លោកស្រី Nancy Qian សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Northwestern បានប្រាប់ស៊ីនហួថា “ភាគច្រើនជនជាតិអាមេរិកមិនបានតម្រង់ជួរ សម្រាប់ការងាររោងចក្រនោះទេ” ។
លោក Robert Wiest ប្រធានសភាពាណិជ្ជកម្មស្វីស-ចិន បានហៅការប្រើប្រាស់ពន្ធគយថាជា “ឧបករណ៍ឆៅខ្លាំងណាស់” ដោយបានបន្លឺឡើងអំពីការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃយុទ្ធសាស្រ្តនេះ។
លោកបានប្រាប់កាសែតស៊ិនហួ ថាគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកគឺ “ពិតជាមិនមានផលិតភាពខ្លាំងណាស់” ហើយនឹងបរាជ័យក្នុងការផ្តល់លទ្ធផលណាមួយ។ លោកបានលើកឡើងថា ផ្ទុយទៅវិញ វាបានបង្កើតភាពមិនច្បាស់លាស់ និងផ្តាច់ខ្លួនមិនត្រឹមតែសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ថែមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗទៀតផង។
ពន្ធក៏បានថយក្រោយសម្រាប់អ្នកផលិតអាមេរិក ជាពិសេសអ្នកដែលពឹងផ្អែកលើសមាសធាតុនាំចូល។ “សម្រាប់ស្បែកជើង Nike មួយគូ ដែលមានតម្លៃចុងក្រោយ ៤០ដុល្លារអាមេរិក នៅពេលវាឆ្លងកាត់ព្រំដែន ប្រហែល ៤០ភាគរយនៃតម្លៃនោះពិតជាការរចនា និងការច្នៃប្រឌិតសម្ភារៈ ដែលបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះតម្លៃ ១៦ ដុល្លារដែលផលិតនៅអាមេរិក ក៏ត្រូវបានបង់ពន្ធផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា
