ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកគ្រោងនឹងដំឡើងពន្ធទ្វេដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូមដល់ ៥០ភាគរយ ដែលជាវិធានការមួយក្នុងគោលបំណងការពារឧស្សាហកម្មក្នុងស្រុកបន្ថែមទៀតពីការប្រកួតប្រជែងពីបរទេស។
លោក ត្រាំ បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រោងចក្រដែកថែបរបស់សហរដ្ឋអាមេរិកនៅ West Mifflin រដ្ឋ Pennsylvania ជាកន្លែងដែលភាពជាដៃគូតម្លៃ ១៤ពាន់លានដុល្លាររវាងក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន ត្រូវបានបង្ហាញ។
លោក ត្រាំ បានលើកឡើងថា “យើងនឹងដាក់ការដំឡើង ២៥ ភាគរយ។ យើងនឹងនាំយកវាពី ២៥ភាគរយ ទៅ ៥០ភាគរយ ដែលជាពន្ធលើដែកថែបចូលទៅក្នុងសហរដ្ឋអាមេរិក” ដូចដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ “វានឹងកាន់តែធានាដល់ឧស្សាហកម្មដែកនៅក្នុងសហរដ្ឋអាមេរិក គ្មាននរណាម្នាក់នឹងអាចទទួលបាននៅជុំវិញនោះទេ”។
ក្រោយមក លោក ត្រាំ បានបញ្ជាក់ពីការសម្រេចចិត្តនេះនៅក្នុងការប្រកាសមួយនៅលើវេទិកាសង្គម Truth Social របស់លោក ដោយបញ្ជាក់ថា អត្រាថ្មីនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមិថុនា។ “ឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូមរបស់យើងនឹងត្រលប់មកវិញ មិនដូចពីមុននោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
