បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានអះអាងជាផ្លូវការ អំពីការសម្លាប់មេដឹកនាំក្រុម ហាម៉ាស់លោក Muhammad Sinwar ក្នុងអំឡុងពេលការវាយប្រហារ តាមអាកាសដែលបានធ្វើឡើងកាលពីដើម ខែឧសភានៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង Gazan ។
យោងតាមសេចក្តីថ្លែងការណ៍របស់ IDF ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារដែលត្រូវ បានធ្វើឡើងនៅថ្ងៃទី១៣ខែឧសភា ដោយមានការសម្របស ម្រួលជាមួយទីភ្នាក់ងារសន្តិសុខ Shin Betដោយក្នុងនោះកង ទ័ពបាននិយាយថា គោលដៅគឺជាមជ្ឈមណ្ឌលបញ្ជាការក្រោមដី ដែលដំណើរការដោយ ក្រុមហាម៉ាស នៅក្រោមមន្ទីរពេទ្យអឺរ៉ុប។
IDF បានសរសេរនៅលើបណ្តាញសង្គម X ថា ៖យើងបានកម្ចាត់ប្រមុខក្រុមហាម៉ាស់ម្តងទៀត ហើយយើងអាចអះអាងថា គាត់នោះគឺជាSinwar ផងដែរ ។Sinwar បានមកដឹកនាំក្រុម Hamas បន្ទាប់ពី IDF បានសម្លាប់បងប្រុសរបស់គាត់ Yahya Sinwar និងមេបញ្ជាការជាន់ខ្ពស់ Muhammad Deif ក្នុងខែតុលា។
IDF បាននិយាយថា៖ភេរវករត្រូវបានកំចាត់ចោល ខណៈពេលដែលប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងក្រោមដីមួយ នៅក្រោមមន្ទីរ ពេទ្យអ៊ឺរ៉ុប ក្នុងទីក្រុង Khan Younis ដោយចេតនាបង្កគ្រោះថ្នាក់ ដល់ប្រជាជនស៊ីវិលនៅក្នុង និងជុំវិញមន្ទីរពេទ្យ។
បន្ថែមពីនោះកងកម្លាំងIDF បានបញ្ជាក់ថា Sinwar បានដើរតួយ៉ាងសំខាន់ ក្នុងការធ្វើផែនការ និងប្រតិបត្តិការសម្លាប់រង្គាល កាលពីថ្ងៃទី៧ខែតុលាដ៏ឃោរឃៅម្តងហើយ។
គួរឲ្យដឹងដែរថាការប្រកាសនេះ ធ្វើឡើងស្របពេល ដែលភាគីទាំងពីរត្រូវបានគេរាយការណ៍ថាបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការទទួលយកសំណើបទឈប់បាញ់ដែលមាន អ្នកសម្របសម្រួលកណ្តាលអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
