ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស ព្រមានថាអង់គ្លេសចាំ បាច់ត្រូវតែត្រៀមរៀបចំខ្លួន ករណីប្រឈមមុខជម្លោះ ដោយផ្ទាល់ជាមួយនឹងរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បាននិយាយថា ចក្រភពអង់គ្លេសគ្រោង នឹងប្រមូលប្រាក់រាប់ពាន់លានផោន ដើម្បីពង្រឹងមូលដ្ឋានយោធា និងឧស្សាហកម្មរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ជម្លោះដែលអាចកើតមាន ជាមួយរុស្ស៊ីដោយផ្ទាល់នាពេលអនាគត។

សេចក្តី​ថ្លែងការណ៍បែប​នេះត្រូវបាន​ធ្វើ​ឡើង ​មុន​ការ​ចុះ​ផ្សាយ​នៃ​ការ​ត្រួត​ពិនិត្យ​ការពារ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ចន្ទ។ យោងតាម ​​BBC របាយការណ៍នេះត្រូវបានគេរំពឹងថានឹងបង្ហាញអំពីប្រទេសរុស្ស៊ី និងចិនថាជាការគំរាមកំហែងដ៏ធំចំពោះចក្រភពអង់គ្លេស។

ការត្រួតពិនិត្យឡើងវិញនេះ ត្រូវបានគេរំពឹងថានឹងបែងចែកប្រាក់ប្រមាណជា១,៥ ពាន់លានផោន ឬត្រូវជា២ពាន់លានដុល្លារឆ្ពោះ ទៅរកការកសាងរោងចក្រ គ្រាប់បែកថ្មីចំនួន៦។

លោកHealey បានប្រាប់ BBC កាលពី ថ្ងៃអាទិត្យថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ទីក្រុងឡុងដ៍នឹងគួរតែចំណាយប្រហែល ជា៦ពាន់លានផោនដើម្បីផលិតអាវុធរយៈចម្ងាយឆ្ងាយ រួមទាំងមីស៊ីល Storm Shadow បន្ថែមផង។

យោងតាមទីក្រុងមូស្គូ បានឲ្យដឹងថា មីស៊ីលដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយបារាំងមួយប្រភេទនេះកន្លងមកពិតជាធ្លាប់ ត្រូវបានគេរាយការណ៍ថា ត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ដើម្បីវាយប្រហារគោលដៅជនស៊ីវិលនៅក្នុងទឹកដីរុស្ស៊ី។

គួរឲ្យដឹងដែរថា ក្នុងនាមជាអ្នកគាំទ្រដ៏រឹងមាំបំផុត មួយរបស់ទីក្រុងគៀវនៅអឺរ៉ុប ទីក្រុងឡុងដ៍បានផ្តល់ជំនួយ ដល់អ៊ុយក្រែនប្រហែល ១៥,១៦ ពាន់លានអឺរ៉ូ ឬប្រមាណជា១៧,២ពាន់លានដុល្លារ មកហើយដែលច្រើន ជាងពីរភាគបីនោះគឺ ជាជំនួយផ្នែកយោធា៕

ប្រែសម្រួល៖ស៊ុនលី

To Top