ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី ប្រឆាំងផែនការ របស់អឺរ៉ុប ក្នុងការបញ្ចប់ការនាំ ចូលថាមពលពីរុស្ស៊ី

Xinhua

បរទេស៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក មិនអាចគាំទ្រសំណើរបស់សហភាពអឺរ៉ុប ក្នុងការបញ្ឈប់ទាំងស្រុងនូវការ នាំចូលឥន្ធនៈនុយក្លេអ៊ែរពីប្រទេសរុស្ស៊ីនោះទេ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន Fico បានឲ្យដឹងថា ផែនការនេះនឹងគំរាមកំហែង ដល់ប្រតិបត្តិការនៃរោងចក្រ ថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសស្លូវ៉ាគី។

គណៈកម្មការអឺរ៉ុបកាលពីខែមុន បានបង្ហាញផែនទីបង្ហាញផ្លូវថ្មីមួយ ដើម្បីបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើថាមពលរុស្ស៊ី។ យោងតាមគណៈកម្មាធិការ បានឱ្យដឹងថា ផែនទីផ្លូវ REPowerEU កំណត់ផែនការជាដំណាក់កាល និងសម្របសម្រួលដើម្បីបញ្ឈប់ ការនាំចូលឧស្ម័នធម្មជាតិ ប្រេង និងសារធាតុនុយក្លេអ៊ែររបស់រុស្ស៊ី នៅទូទាំងប្លុកដែលមានសមាជិកចំនួន ២៧ ។

លោកបានលើកឡើងថា “យើងបានប្រកាសម្តងហើយម្តងទៀតនូវគំនិតនេះ របស់គណៈកម្មាការអ៊ឺរ៉ុបថាមានះថាក់ មនោគមវិជ្ជា និងធ្វើឱ្យខូចដល់ការ ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប” ដោយបន្ថែមថាស្លូវ៉ាគី នឹង ធ្វើអន្តរាគមន៍នៅក្នុង សហភាពអឺរ៉ុបដើម្បីប្រយុទ្ធ ដើម្បីផលប្រយោជន៍ជាតិ របស់ខ្លួនក្នុងការរៀបចំការផ្លាស់ប្តូរ នីតិបញ្ញត្តិទាក់ទងនឹងប្រេង ឧស្ម័ន និងឥន្ធនៈនុយក្លេអ៊ែរ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ ២០២៥ ប្រទេសស្លូវ៉ាគី មានម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរចំនួន ៥ ដែលផលិតថាមពលអគ្គិសនីពាក់កណ្តាលរបស់ខ្លួន នេះបើយោងតាមសមាគមនុយក្លេអ៊ែរពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top