ព័ត៌មានអន្តរជាតិ

ថៃ ចុះត្រួតពិនិត្យទំនប់ទឹកចំនួន១១ បន្ទាប់ពីមានរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័រ កើតឡើង

the Nation

បរទេស៖ បន្ទាប់ពីការរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័រ នាយកដ្ឋានបានបានត្រួតពិនិត្យទំនប់ចំនួន ១១ ដែលមានចម្ងាយ ២៥ គីឡូម៉ែត្រនៃចំណុចកណ្តាលរញ្ជួយ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកដ្ឋានធារាសាស្រ្ត បានត្រួតពិនិត្យទំនប់ចំនួន ១១ នៅក្នុងខេត្តឈៀងម៉ៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៤.៥ រិចទ័រ ដែលបានកើតឡើង កាលពីថ្ងៃចន្ទ ទី២  ខែមិថុនា នៅក្នុងឃុំ Mae Pang ស្រុក Phrao ។ នាយកដ្ឋាន​បាន​បញ្ជាក់​ថា ទំនប់​ទាំងអស់​នៅ​តែ​រឹងមាំ មាន​ស្ថិរភាព និង​មាន​សុវត្ថិភាព​១០០%។

នៅវេលាម៉ោង ២:០៧នាទី រសៀល គ្រោះរញ្ជួយដីបានវាយប្រហារខេត្តភាគខាងជើង ដែលមានចំណុចកណ្តាល ជម្រៅ ១ គីឡូម៉ែត្រ។ ក្រោយ​ការ​រញ្ជួយ​ដី​នេះ នាយកដ្ឋាន​បាន​ឆ្លើយ​តប​ភ្លាមៗ​ដោយ​ចុះ​ពិនិត្យ​ទំនប់​ទឹក​ក្នុង​ខេត្ត ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ និង​ការ​គ្រប់គ្រង​ទឹក​ក្នុង​ប្រទេស។

លោក Suriyapol Nuchanong អគ្គនាយក នៃនាយកដ្ឋានធារាសាស្ត្រ បាននិយាយថា ឧបករណ៍វាស់ស្ទង់ការរញ្ជួយដីមួយ ត្រូវបានគេប្រើប្រាស់ ដើម្បីត្រួតពិនិត្យទំនប់ Mae Ngat Somboon Chon ក្នុងស្រុក Mae Taeng ដែលមានចម្ងាយ ប្រហែលជាង ១៥គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការរញ្ជួយដី។

លោក​បាន​បន្ត​ថា ការ​បង្កើន​ល្បឿន​អតិបរមា​ ដែល​បាន​កត់ត្រា​ នៅ​ចុង​ទំនប់​គឺ​បង្ហាញ​ថា ​ទំនប់​មាន​ស្ថិរភាព និង​រឹងមាំ​តាម​ស្តង់ដារ​វិស្វកម្ម៕
ប្រែសម្រួលៈ ណៃ តុលា

To Top