ព័ត៌មានអន្តរជាតិ

ទាហានល្បាតថៃម្នាក់ ស្លាប់, ៣នាក់ទៀតរបួស ដោយសារការបំផ្ទុះគ្រាប់បែកលើផ្លូវ នៅខេត្តភាគខាងត្បូង

bangkok Post

បរទេស៖ កងកម្លាំងសន្តិសុខនៅថ្ងៃអង្គារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក លើផ្លូវបានសម្លាប់ទាហានល្បាតម្នាក់ និងរងរបួសបីនាក់ផ្សេងទៀត និងជនស៊ីវិលម្នាក់នៅក្នុងស្រុក Panare នៃខេត្តជាប់ព្រំដែនភាគខាងត្បូង កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កងសន្តិសុខបានមកដល់តាមរថយន្តប្រហែល១០គ្រឿង ហើយបានដំឡើងខ្សែនៅភូមិណាប្រាវ២ ក្នុងឃុំប៉ាណារ៉េកាលពីព្រឹកថ្ងៃអង្គារ។ ជនសង្ស័យប្រុសម្នាក់ឈ្មោះ ស៊ូ គីហ្វលី អាយុ៣៨ឆ្នាំ មុខរបរកម្មករ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនៅប៉ុស្តិ៍ នគរបាលប៉ាណារ៉េ ហើយក្រោយមកបានបញ្ជូន ទៅកាន់ជំរំយោធភូមិភាគ Inkhayuthaborihan ដើម្បីធ្វើការសាកសួរបន្ថែម ។

លោក ប៉ុRoengsak Chartsuksiridet នាយរងផ្នែកស៊ើបអង្កេត នៅប៉ុស្តិ៍នគរបាល ប៉ាណារ៉េ បាននិយាយថា គ្រាប់បែកនេះបានផ្ទុះនៅលើផ្លូវលេខ ៤១៥៧ ត្រង់ភូមិណាប្រាវ២ ក្នុងឃុំប៉ាណារ៉េត នៅម៉ោងប្រហែល ៩ និង៣០នាទីព្រឹកថ្ងៃចន្ទ ខណៈដែលក្រុមទាហានមកពីក្រុម Ranger Company 4214 កំពុងធ្វើដំណើររថយន្តភីកអាប់ បន្ទាប់ពីសកម្មភាពទំនាក់ទំនងសហគមន៍។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា គ្រាប់បែកនេះប្រហែលជាឧបករណ៍កែច្នៃនៅក្នុងស៊ីឡាំងឧស្ម័ន ហើយត្រូវបានគេបង្កប់នៅក្រោមផ្លូវ។ ការផ្ទុះបានបន្សល់ទុករណ្ដៅធំមួយនៅ តាមផ្លូវ ហើយអំបែងគ្រាប់បានខ្ចាត់ខ្ចាយពាសពេញតំបន់នោះ។ រថយន្តយោធា ដែលក្រឡាប់នៅចម្ងាយ ប្រហែល២០ម៉ែត្រពីកន្លែងផ្ទុះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top