បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump ហាក់ដូចជា កំពុងស្ថិតនៅចុងបញ្ចប់ នៃកិច្ចខិតខំរបស់គាត់ទៅហើយជុំវិញ បញ្ហាជម្លោះនៅអ៊ុយក្រែន។
លោក Tom Barrack ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅប្រទេសតួគី និងជាបេសកជនពិសេស សម្រាប់ប្រទេសស៊ីរីបានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលបទសម្ភាសន៍ជាមួយទូរទស្សន៍តួគី NTV កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចចរចាជុំទីពីររវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ដែលមានរយៈពេលប្រហែល៩០នាទី។
គាត់ត្រូវបានគេសួរអំពីការ អំពាវនាវរបស់ទីក្រុងកៀវ សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ ដែលនឹងរួមបញ្ចូលលោក Trump ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោក Vladimir Zelensky របស់អ៊ុយក្រែនផង។
លោក Barrack បានបញ្ជាក់ថា កិច្ចប្រជុំបែបនេះ ត្រូវតែមាន អត្ថន័យនិង ផ្តល់លទ្ធផលជាសំខាន់ ខណៈដែលទទួល ស្គាល់ថា គាត់មិនអាចនិយាយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់បានទេ។
យ៉ាងណាក្តីលោកបានបន្ថែមថា លោក Trump ដែលបានសម្តែង ការខកចិត្តដោយចំហជាមួយនឹងលោក Zelensky និងលោក Putin ដោយបញ្ជាក់ថាពួកគេគឺ ពុំបានដឹងនិងស្គាល់អំពី ការអត់ធ្មត់របស់លោកទេ៕
ប្រែសម្រួល៖ស៊ុនលី
