ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានពណ៌នាអំពីការដំឡើងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលបានកើនឡើងទ្វេដងពី ២៥ ភាគរយទៅ ៥០ ភាគរយថា “អយុត្តិធម៌ មិនស្ថិតស្ថេរ និងខ្វះមូលដ្ឋានច្បាប់” ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់លោកស្រី Sheinbaum បានឲ្យដឹងថា វិធានការដែលអនុវត្តចំពោះប្រទេសទាំងអស់ លើកលែងតែចក្រភពអង់គ្លេស គឺមិនយុត្តិធម៌ចំពោះម៉ិកស៊ិក ដោយសារតែ “ម៉ិកស៊ិក នាំចូលដែកថែប និងអាលុយមីញ៉ូមច្រើ នជាងការនាំចេញ”។
លោកស្រី Sheinbaum បានលើកឡើងថា ជាធម្មតា “ពន្ធគយត្រូវបានដាក់នៅពេលដែលមានឱនភាព ប៉ុន្តែយើងនាំចូលដែកថែបកាន់តែច្រើន ដូច្នេះវាមិនយុត្តិធម៌”។ លើសពីនេះម៉ិកស៊ិក និងសហរដ្ឋអាមេរិកគឺជាដៃគូ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូច្នេះតាមទស្សនៈរបស់រដ្ឋាភិបាលម៉ិកស៊ិក ពន្ធគយ “មិនមានមូលដ្ឋានច្បាប់នោះទេ” ។
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមទីក្រុងវ៉ាស៊ីនតោន ពន្ធគយឆ្លើយតបកាន់តែច្រើន ចំពោះកង្វល់សន្តិសុខជាតិជាជាងពាណិជ្ជកម្ម ដោយបានកត់សម្គាល់ប្រធានាធិបតី ដោយបន្ថែមថាវានៅតែមិនយុត្តិធម៌ក្នុងការអនុវត្តវាទៅម៉ិកស៊ិក។ លោកស្រីបានបន្ដថា “វាត្រូវបានពិចារណាសម្រាប់ហេតុផលសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយកាលពីម្សិលមិញ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា មានការសហការគ្នាយ៉ាងល្អលើគ្រប់វិស័យជាមួយម៉ិកស៊ិក រួមទាំងបញ្ហាសន្តិសុខផងដែរ ដូច្នេះយើងមិនជឿថាវាមិនសមហេតុផលនោះទេ”។
ជាចុងក្រោយ អ្នកស្រីបានបន្ថែមថា ពន្ធគយនឹងបង្ហាញថា មិនមាននិរន្តរភាព “ដោយសារតែមានគ្រឿង បន្លាស់រថយន្តជាច្រើន ដែលឆ្លងកាត់ពីម្ខាង នៃព្រំដែនទៅម្ខាងទៀត ដូចគ្នានេះ កើតឡើងជាមួយដែក”។ លោកស្រី Sheinbaum បានបន្ថែមថា លោកស្រីនឹងជួបជាមួយមេដឹកនាំ ឧស្សាហកម្មក្នុងអំឡុងពេលថ្ងៃដើម្បីធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្ត ហើយលេខាធិការសេដ្ឋកិច្ចរបស់លោកស្រី គឺលោក Marcelo Ebrard កំពុងរៀបចំការចរចាជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះក្នុងការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយ៕
ប្រែសម្រួល ឈូក បូរ៉ា
