ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងធ្វើជាអ្នកសម្រប សម្រួលជម្លោះព្រំដែន រវាងថៃ និង​កម្ពុជា

the nation

បរទេស៖ លោក Anwar Ibrahim ប្រធានអាស៊ាន និងជា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជួបពិភាក្សាជាមួយសមភាគីថៃ ចំពេលមានភាពតានតឹង នៅព្រំដែនកើនឡើង មុនពេលកិច្ចប្រជុំ JBC ដ៏សំខាន់។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានអាស៊ាន នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទៅដល់ទីក្រុងបាងកក ដើម្បីពិភាក្សាជា បន្ទាន់មួយជាមួយសមភាគីថៃ គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ទាក់ទងនឹងជម្លោះព្រំដែន ដែលកំពុងបន្តរវាងថៃ និងកម្ពុជា។

ការ​ពិភាក្សា​បាន​ធ្វើ​ឡើង​មុន​ កិច្ច​ប្រជុំ​សំខាន់​មួយ​ នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ (JBC) នៅ​ចុង​ខែ​នេះ។

សារព័ត៌មានម៉ាឡេស៊ី The Edge កាលពីថ្ងៃសុក្រ បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Anwar ដែលបញ្ជាក់ពីចេតនា​ របស់លោកក្នុងការចូលរួម កិច្ចពិភាក្សាដោយ ផ្ទាល់ជាមួយលោកស្រី ផែតងតាន លើបញ្ហាព្រំដែនដែលមានជម្លោះនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top