ព័ត៌មានអន្តរជាតិ

លោក Trump គម្រាមដាក់ទណ្ឌកម្មប្រឆាំងទាំងរុស្សីនិងអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សញ្ញាថា ទីក្រុងវ៉ាស៊ីនតោន អាចដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើជម្លោះរវាងប្រទេសទាំងពីរមិនឈានដល់ទីបញ្ចប់។

រហូតមកដល់ពេលនេះ លោក Trump បានបដិសេធមិនប្តេជ្ញាចំពោះការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ទោះបីជាមានសម្ពាធជាច្រើនសប្តាហ៍ពីមេដឹកនាំអឺរ៉ុបក្តី។

ក្នុងនោះដោយគ្រាន់តែនិយាយថា លោកនឹងធ្វើសកម្មភាពនៅពេលដែលពេលវេលាសមស្រប ហើយពេលវេលានោះមិនទាន់មកដល់នៅឡើយ។ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការដាក់កំហិតថ្មីអាចប៉ះពាល់ដល់កិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងក្រុងគៀវ។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅឯសេតវិមានជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកនឹងសម្រេចចិត្តនៅពេលណាដែលត្រូវធ្វើសកម្មភាព ប្រសិនបើវាច្បាស់ថាកិច្ចព្រមព្រៀងសន្តិភាពមិនអាចសម្រេចបាន ដោយកត់សម្គាល់ថា វាស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំ ដែលជាពេលវេលាកំណត់។

លោក Trump បានប្រដូចជម្លោះអ៊ុយក្រែនទៅនឹង ក្មេងៗពីរនាក់កំពុងវាយគ្នានៅក្នុងឧទ្យានមួយយ៉ាងដូចចេ្នះដែរហើយគាត់ក៏បាននិយាយផងដែរថា ច្បាប់ដាក់ទណ្ឌកម្មដែលឆ្លងកាត់ព្រឹទ្ធសភាអាមេរិកនឹងត្រូវបាន ដឹកនាំដោយខ្ញុំ ប៉ុន្តែបានស្នើថា វាអាចជាការប្រសើរក្នុងការអនុញ្ញាតឱ្យរុស្ស៊ី និងអ៊ុយក្រែនបន្តការប្រយុទ្ធគ្នា មួយរយៈ មុនពេល ដែលនឹងដកពួកវាចេញ៕

ប្រែសម្រួល៖ ស៊ុនលី

To Top