បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការស្ទង់មតិមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុង Kiev ហៅកាត់ថា KIIS បាន បង្ហាញថា ភាគច្រើននៃប្រជាជនអ៊ុយក្រែនបានត្រៀមខ្លួនដើម្បីស៊ូទ្រាំនឹងជម្លោះជាមួយរុស្ស៊ីសម្រាប់ ដរាបណាចាំបាច់។
ការស្ទង់មតិដោយ KIIS កន្លងមកបានបង្ហាញពីការធ្លាក់ចុះជាលំដាប់នៃការគាំទ្រសម្រាប់ជម្លោះបើកចំហពីកម្រិតកំពូលនៃ៧៣ភាគរយក្នុងឆ្នាំ២០២២ ដល់កម្រិតទាបត្រឹមតែ ៤៥ភាគរយក្នុងខែមីនា ឆ្នាំ២០២៥ ដែលវាមានន័យថាវាគួរតែបានបង្ហាញពីភាពអស់កម្លាំងនៃសង្រ្គាម។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យថ្មីៗបង្ហាញពីការបញ្ច្រាសនៃនិន្នាការនេះទៅវិញ។
ការស្ទង់មតិចុងក្រោយបង្អស់ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១៥ ខែឧសភា និងថ្ងៃទី៣ ខែមិថុនា បង្ហាញថា ៦០ភាគរយនៃអ្នកឆ្លើយតបបានត្រៀមខ្លួនរួចជាស្រេចដើម្បីស៊ូទ្រាំសង្គ្រាមដោយគ្មានកំណត់។
ក្នុងនោះគេក៏សង្កេតឃើញដែរថា៦ ភាគរយផ្សេងទៀតបាននិយាយថាពួកគេត្រៀមខ្លួនដើម្បីបន្តរយៈពេលមួយឆ្នាំបន្ថែមទៀតខណៈដែល២០ភាគរយមានឆន្ទៈក្នុងការអត់ធ្មត់រយៈពេលជាច្រើនខែទៀតឬរហូតដល់កន្លះឆ្នាំ។
ការស្ទង់មតិនេះត្រូវបានអនុវត្តតាមទូរស័ព្ទ និងរួមបញ្ចូលអ្នកឆ្លើយសំណួរចំនួន១,០១១ នាក់ដែលត្រូវបានជ្រើសរើសតាមរយៈគំរូចៃដន្យនៃលេខទូរស័ព្ទចល័ត។ KIIS បាននិយាយថាការស្ទង់មតិបែបនេះជាធម្មតាមានរឹមនៃកំហុសរហូតដល់៤,១ភាគរយប៉ុណ្ណោះក្រោមលក្ខខណ្ឌធម្មតា៕
ប្រែសម្រួល៖ ស៊ុនលី
