ញូវយ៉ក៖ ការគំរាមកំហែងរបស់លោក Elon Musk ដែលក្រោយមកលោកបានបន្ធូរបន្ថយបន្ដិវិញ ដើម្បីកាត់ផ្តាច់ការប្រើប្រាស់យានអវកាស Dragon នៃក្រុមហ៊ុន SpaceX របស់អង្គការណាសា នឹងក្លាយជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គការណាសា ដោយដកហូតទីភ្នាក់ងារអវកាសនៃយានអាមេរិកតែមួយគត់ ដែលមានសមត្ថភាពដឹកជញ្ជូនអវកាសយានិកទៅកាន់ស្ថានីយអវកាសអន្តរជាតិ និងផ្លាស់ប្តូរយ៉ាងខ្លាំងពីរបៀប ដែលអង្គការណាសា នឹងចូលប្រើប្រាស់ថវិកា ១០០ ពាន់លានដុល្លារអាមេរិក។

ការគំរាមកំហែងដែលត្រូវបានបង្ហោះនៅលើ X បានកើតឡើងក្នុងអំឡុងពេលជម្លោះកាន់តែខ្លាំងឡើងរវាងបុរសអ្នកមានបំផុតនៅលើពិភពលោក និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានគំរាមលុបចោលកិច្ចសន្យាសហព័ន្ធទាំងអស់របស់ក្រុមហ៊ុនរបស់លោក Elon Musk ។
របាយការណ៍បានកត់សម្គាល់ថា “ដោយសារសារៈសំខាន់របស់ក្រុមហ៊ុន SpaceX ចំពោះកម្មវិធីសហព័ន្ធជាច្រើន ការបំបែកទំនាក់ទំនងទាំងនោះអាចប៉ះពាល់ដល់អង្គការណាសា ក៏ដូចជាមន្ទីរបញ្ចកោណ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់” ។
ប៉ុន្មានម៉ោងបន្ទាប់ពីការគំរាមកំហែង លោក Elon Musk បានរំសាយចិត្ត ដោយនិយាយជាការឆ្លើយតបទៅនឹងការបង្ហោះនៅលើ X ថាលោកគួរតែត្រជាក់ចិត្ត ហើយពិចារណាឡើងវិញថា “យល់ព្រម យើងនឹងមិនបោះបង់ Dragon នោះទេ” ។
ប៉ុន្មានឆ្នាំមកនេះ SpaceX បានក្លាយជាអ្នកម៉ៅការដ៏សំខាន់ ដោយបានបើកដំណើរការបន្ទុកសុវត្ថិភាពជាតិដ៏រសើប ដូចជាផ្កាយរណបដែលផ្តល់ការព្រមានអំពីមីស៊ីល ការទំនាក់ទំនងក្នុងសមរភូមិ និងគ្រាប់មីនដល់គោលដៅច្បាស់លាស់៕
ប្រែសម្រួល ឈូក បូរ៉ា
