ព័ត៌មានអន្តរជាតិ

លោក Lavrov ស្នើសុំឲ្យមានការផ្លាស់ប្តូ ទីតាំងទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានស្នើថា ទីស្នាក់ការអង្គការសហប្រជាជាតិគួរតែផ្លាស់ប្តូរពីទីក្រុង New York ទៅទីក្រុង Sochi នៃសមុទ្រខ្មៅរបស់រុស្ស៊ី។

ទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ព្រមទាំងអាសនៈរបស់ក្រុមប្រឹក្សាសន្តិសុខ (UNSC) និងមហាសន្និបាត (UNGA) បច្ចុប្បន្នស្ថិតនៅកណ្តាលទីក្រុង Manhattan ចាប់តាំងពីឆ្នាំ១៩៥១ មកម្ល៉េះដោយត្រូវបានផ្លាស់ប្តូរ ទៅទីនោះមិនយូរប៉ុន្មានបន្ទាប់ពី ការបង្កើតរបស់អង្គការក្នុងឆ្នាំ១៩៤៥ ។

លោក Lavrov បាននិយាយក្នុងអំឡុងវេទិកានៃអនាគតឆ្នាំ២០៥០នៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទថា ៖អ្វីដែលល្អបំផុតគឺការផ្លាស់ប្តូរអង្គការសហប្រជាជាតិទៅកាន់ទីក្រុង Sochi ។

អ្នកការទូតកំពូលរូបនេះបាននិយាយថា៖លោក Joseph Stalin ដែលជាអតីតមេដឹកនាំសូវៀត បានផ្តល់យោបល់នេះ ហើយបានផ្តល់យោបល់ យ៉ាងយកចិត្តទុកដាក់តាំងពីអតីតកាល ប៉ុន្តែបន្ទាប់មកគាត់បានផ្តល់ឳកាសរៀបចំ ទីតាំងនេះទៅឱ្យប្រធានាធិបតីអាមេរិក Franklin Roosevelt ដំបូងនៅLong Islandនិង បន្ទាប់មកទៅទីក្រុង New York។

លោក Lavrov ធ្លាប់បានសំដៅទៅលើការលើកឡើងរបស់លោក Stalin បន្ទាប់ពីមានរឿងអាស្រូវខាងការទូតដែលទីក្រុងវ៉ាស៊ីនតោន បានបដិសេធការផ្តល់ទិដ្ឋាការដល់គណៈប្រតិភូការទូតជាន់ខ្ពស់រុស្ស៊ី នៅមុនសម័យប្រជុំ UNGA ក្នុងឆ្នាំ២០១៩ ពោលគឺក្នុងអំឡុងពេលលោក Donald Trump កាន់តំណែងជាប្រធានាធិបតីដំបូង៕

ប្រែសម្រួល៖ ស៊ុន លី

To Top