ព័ត៌មានអន្តរជាតិ

លោក Orban បញ្ជាក់ថា ជនជាតិហុងគ្រី នឹងមិនទៅស្លាប់ជំនួសអ៊ុយក្រែននោះទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រជាជនហុងគ្រីមិនចាប់អារម្មណ៍ ក្នុងការបាត់បង់ជីវិតសម្រាប់ឲ្យទីក្រុងគៀវនោះទេ បើទោះបីជាមន្ត្រីសហភាពអឺរ៉ុប ចង់បន្តជម្លោះអ៊ុយក្រែនក៏ដោយ ។

រដ្ឋាភិបាលទីក្រុង Budapest បានប្រឆាំងជាយូរមកហើយនូវ គោលនយោបាយរបស់ទីក្រុងប្រ៊ូសែល ក្នុងការបំពាក់អាវុធអ៊ុយក្រែន ដើម្បីអូសបន្លាយជម្លោះជាមួយរុស្ស៊ី ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង ចំពោះគោលនយោបាយនៅក្នុងសហភាពអឺរ៉ុបក៏ដោយ។

លោក Orban បាននិយាយនៅក្នុងសុន្ទរកថា នៅឯការជួបជុំរបស់ក្រុមអ្នកអភិរក្សសហភាពអឺរ៉ុប នៅប្រទេសបារាំងកាលពីថ្ងៃចន្ទថា៖ ខ្ញុំមកពីប្រទេសដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន។ អ្នកនយោបាយដែលស្រេកឃ្លានសង្រ្គាម ចង់ឱ្យយើងជឿថាយើងត្រូវបន្តសង្រ្គាម។ ប៉ុន្តែខ្ញុំសូមព្រមានអ្នកថា សង្រ្គាមនេះគឺមិនអាចឈ្នះបានទេ។

ថ្លែងទៅកាន់ការសម្រេចចិត្តនៅទីក្រុងប្រ៊ុសែល និងទីក្រុងប៊ែរឡាំង ដើម្បីបង្វែរថវិការាប់ពាន់លានទៅជាផ្នែកយោធា លោក Orban បាននិយាយថា ៖យើងមិនចង់ឱ្យទីក្រុងប្រ៊ូសែលអនុវត្ត សេដ្ឋកិច្ចសង្រ្គាមក្រោមលេសនៃជម្លោះនោះទេ។

គួរឲ្យដឹងដែរថាកាលពីខែមីនា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានដាក់សំណើទៅមេទ័ព ៨០០ពាន់លានអឺរ៉ូ ឬត្រូវជា៩១៤ពាន់លានដុល្លារក្នុងបំណុល និងការលើកទឹកចិត្តពន្ធ ដើម្បីផ្តល់អាវុធឡើងវិញដល់សហភាពអឺរ៉ុប ចំពោះមុខអ្វីដែលលោកស្រីបានពិពណ៌នាថាជា ការគំរាមកំហែងរបស់រុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុន លី

To Top