បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបរិហារការតវ៉ាដ៏ហឹង្សា ដែលបានកើតឡើងរយៈ ពេលបីថ្ងៃជាប់ៗគ្នា នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។ ការប្រមូលផ្តុំគ្នា ដែលបានកើនឡើងជាបន្តបន្ទាប់ ទៅជាការប៉ះទង្គិចគ្នា យ៉ាងឃោរឃៅ បានធ្វើឡើងបន្ទាប់ពីការ វាយឆ្មក់លើអន្តោប្រវេសន៍ យ៉ាងទូលំទូលាយ ដែលធ្វើឡើងដោយការ អនុវត្តច្បាប់នៅទូទាំងទីក្រុង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាពចលាចលបានចាប់ផ្តើម កាលពីថ្ងៃសុក្រ និង កាន់តែខ្លាំងឡើង កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Paramount និង Compton បន្ទាប់ពីការវាយ ឆ្មក់ជាបន្តបន្ទាប់ទៅលើអន្តោប្រវេសន៍ដែលបណ្តាលឱ្យមានការចាប់ខ្លួនជាង ១០០នាក់ ។ ក្រុមបាតុករបានព្យាយាមរារាំងរថយន្តល្បាតតាមព្រំដែន ដោយខ្លះបានគប់ដុំថ្ម និង កំទេចកំទីមកលើមន្ត្រី។ ជាការឆ្លើយតប ភ្នាក់ងារសហព័ន្ធបាន បាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ម្រេច និងគ្រាប់បែកធ្វើឱ្យចាំងភ្នែក។
លោក Musk បានទៅលើ X ដើម្បីចែករំលែករូបថតនៃអ្នកបះ បោរពាក់ម៉ាស់ឈរនៅលើដំបូលរថយន្ត Waymo ដែលត្រូវបានបំផ្លាញ ដោយគ្រវីទង់ជាតិម៉ិកស៊ិក និងហ៊ុំព័ទ្ធ ដោយរថយន្តផ្សេងទៀតដែលឆេះ។
មហាសេដ្ឋីរូបនេះបានសរសេរថា “This is not OK,” ។
រថយន្ត Waymo ដែលជាក្រុមហ៊ុនផ្តល់សេវាជិះ គ្មានអ្នកបើកបររបស់ក្រុមហ៊ុន Alphabet បានផ្អាកសេវាកម្ម របស់ខ្លួននៅកណ្តាល ទីក្រុង Los Angeles “ រហូតដល់ក្រុមហ៊ុន ចាត់ទុកថាមានសុវត្ថិភាព” បន្ទាប់ពីរថយន្តជាច្រើន បានផ្ទុះឆេះ ចំពេលមានការតវ៉ាដែលកំពុងបន្ត៕
ប្រែសម្រួលៈ ណៃ តុលា
