តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានអំពាវនាវឱ្យបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ដល់ ១,០០០ ទ្រីលានយ៉េន (ប្រហែល ៧ ទ្រីលានដុល្លារ) នៅឆ្នាំ២០៤០ ពីប្រហែល ៦០០ ពាន់ពាន់លានយ៉េននៅឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំប្រតិបត្តិជាមួយគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់លោកកាលពីថ្ងៃចន្ទ លោក Ishiba ក៏បានឲ្យដឹងផងដែរថា ប្រទេសជប៉ុនគួរតែស្វែងរកការសម្រេចបាននូវការកើនឡើងជាង ៥០ភាគរយនៃប្រាក់ចំណូលជាមធ្យមនៅក្នុងពេលវេលាដូចគ្នា។
លោក Ishiba បានណែនាំដល់នាយកប្រតិបត្តិគណបក្ស LDP ឱ្យពិចារណាលើគោលដៅ “ការសន្យាដ៏សំខាន់បំផុត” នៅក្នុងយុទ្ធនាការរបស់ខ្លួន សម្រាប់សភាក្រុមប្រឹក្សា ឬសភាជាន់ខ្ពស់ ការបោះឆ្នោតនៅរដូវក្តៅនេះ ដែលនឹងជំនួសពាក់កណ្តាលនៃសភា ដែលមានសមាជិក ២៤៨រូប។
លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំចង់ចែករំលែកជាមួយប្រជាជនជប៉ុននូវអ្វី ដែលជាពិសេសគឺសេដ្ឋកិច្ចកាន់តែរឹងមាំទៅមុខ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
តាមរយៈគោលដៅលោក Ishiba សង្ឃឹមថា នឹងធ្វើឱ្យគណបក្ស LDP ខុសគ្នាពីគណបក្សប្រឆាំង ដែលមានលក្ខណៈពិសេស ជុំវិញការកាត់បន្ថយពន្ធលើការប្រើប្រាស់ជាការសន្យាយុទ្ធនាការចម្បងរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា
