ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ ប្រទេសចិនមានឆន្ទៈរួម ជាមួយគ្រប់ភាគី ដើម្បីបន្តដើរលើមាគ៌ា អភិវឌ្ឍន៍បៃតង

ខែកក្កដាឆ្នាំ២០១៩ ក្នុងលិខិតអបអរសាទរ ជូនចំពោះវេទិកាវាលខ្សាច់អន្តរជាតិ Kubuqi លើកទី៧ ប្រធានរដ្ឋចិន លោកXi Jinping បានគូស បញ្ជាក់ថា ប្រឈមមុខ ចំពោះអនាគតប្រទេសចិន មានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីបន្តដើរ លើមាគ៌ា អភិវឌ្ឍន៍បៃតង រួមគ្នាកសាងមូលដ្ឋាន នៃអរិយធម៌អេកូឡូស៊ី ពួតដៃគ្នាដើម្បីជំរុញគ្រប់គ្រង និងការពារបរិស្ថានសកល រួមចំណែកយ៉ាងសកម្មក្នុងការ កសាងពិភពលោកដ៏ស្រស់ស្អាត។

តាមគែមខាងត្បូង នៃវាលខ្សាច់ Sahara មានកម្តៅក្តៅខ្លាំងនិង ដីខ្សាច់ហុយពាសពេញ ។ តែក្នុងវាលខ្សាច់ដ៏ធំល្វឹង ល្វើយនេះ មានតំបន់ពណ៌ បៃតងកំពុងបង្ហាញពី ភាពរស់រវើក របស់ធម្មជាតិ វាលស្រែជាជួរៗ ដើមឈើខៀវស្រងាត់ និងកូនស្ពៃ កំពុងរីកលុះលាស់ ហើយបន្ទះសូឡាពណ៌ខៀវ ចាស់ត្រូវបានដាក់យ៉ាង មានសណ្តាប់ធ្នាប់ ដែលបានផ្តល់ថាមពលស្អាត ដល់ប្រព័ន្ធស្រោចស្រពជានិរន្ត។

ក្នុងឧទ្យានបច្ចេកទេស បៃតងចិន-អាហ្វ្រិក ដែលស្ថិត នៅប្រទេស Mauritania អ្នក សម្របសម្រួលភាគី Mauritaniaបាន និយាយថា តាំងពីគម្រោងនេះ អនុវត្តមកខ្យល់ព្យុះ លើវាលខ្សាច់ក្នុង តំបន់ត្រូវបានទប់ស្កត់ ដោយមានប្រសិទ្ធភាព។ លោកថាកិច្ច សហប្រតិបត្តិការជាមួយភាគីចិន ធ្វើឱ្យយើងរកឃើញមាគ៌ាថ្មី សម្រាប់បង្ការនិងគ្រប់គ្រងវាលខ្សាច់។

ដើម្បីទប់ស្កាត់កំុឱ្យវាល ខ្សាច់Saharaរីកទៅភាគខាងត្បូង បណ្តាប្រទេសចំនួន១១ បូករួមទាំងប្រទេស Mauritaniaដែលស្ថិតនៅខាងត្បូងវាលខ្សាច់Sahara បានកំណត់ផែនការ“មហាកំផែងបៃតង”ទ្វីបអាហ្វ្រិក ពោលគឺកសាងតំបន់ការពារព្រៃ ឈើមួយ ដែលមានទទឹង១៥គីឡូម៉ែត្រ និងប្រវែងមានលើសពី៧ពាន់គីឡូម៉ែត្រ ។ ក្នុងនាមជាចំណែកមួយនៃគម្រោងផែនការ អេកូឡូស៊ីឆ្លងប្រទេសនេះ បច្ចេកទេសនិងបទពិសោធន៍របស់ឧទ្យាន បច្ចេកទេសបៃតងចិន-អាហ្វ្រិកគឺសុទ្ធតែមកពីគម្រោងការពារព្រៃ ឈើនិងបង្ការវាលខ្សាច់”Sanbei”។

ឆ្លងតាមគម្រោងការពារព្រៃឈើនិងបង្ការវាលខ្សាច់”Sanbei”និងរៀបចំដីស្រែទៅជាព្រៃឈើឬវាលស្មៅវិញជាដើម ដែលជាគម្រោងអេកូឡូស៊ី សំខាន់មួយចំនួន ប្រទេសចិនបានក្លាយ ទៅជាប្រទេស នាំមុខគេលើពិភពលោក ដែលសម្រេច បាននូវការកាត់បន្ថយ ទំហំដីវាលខ្សាច់និង ដីវាលរហោឋាន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះឆ្លង តាមការបើកវគ្គបណ្តុះបណ្តាល វេទិកាវាលខ្សាច់អន្តរជាតិនិងបង្កើតមជ្ឈមណ្ឌល
បង្ការនិងគ្រប់គ្រងវាលខ្សាច់ ឆ្លងប្រទេសជាដើម ប្រទេសចិន បានបើកធ្វើកិច្ច សហប្រតិបត្តិការ អន្តរជាតិតាមរបៀប ច្រើនបែបយ៉ាង ចែករំលែក នូវបច្ចេកវិទ្យា និងបទពិសោធន៍ ជាមួយប្រទេសនានា ។ មន្ត្រីនៃប្រទេស Mauritaniaខាងគម្រោង” មហាកំពែងបៃតង” អាហ្វ្រិកបាននិយាយថា យើងមានជំនឿចិត្តនិងដកស្រង់ យកបទពិសោធន៍ ពីលទ្ធផលនៃកិច្ចកសាងគម្រោងមហាកំពែង បៃតងរបស់ប្រទេសចិន។

គម្រោងដែលប្រទេសចិនផ្តល់ជំនួយសម្រាប់ការជំរុញអភិវឌ្ឍកិច្ចការបៃតងសកលបានផ្តល់ផលប្រយោជន៍ដល់តំបន់ជាច្រើន។នៅក្រុមប្រទេសដីកោះប៉ាស៊ីហ្វិក គម្រោងបណ្តុះបណ្តាលបច្ចេកទេសស្មៅផ្សិតរបស់ចិនបានជួយដល់ប្រជាជនក្នុង
តំបន់ចេញផុតពីភាពក្រីក្រ និងទទួល បានជីវភាពរស់នៅកាន់តែល្អ ។ នៅទ្វីបអាហ្វ្រិក គំនិតផ្តួចផ្តើម”យកឫស្សី ជំនួសប្លាស្ទិក” របស់ប្រទេសចិនមិនត្រឹមតែកាត់បន្ថយ ការបំពុលពីប្លាស្ទិក ដោយមានប្រសិទ្ធភាព ក៏ថែមទាំងធ្វើឱ្យ ឫស្សីក្លាយទៅជា” ដុំមាសបៃតង” របស់ប្រជាជនក្នុង តំបន់ផងដែរ ។

នៅតំបន់អាស៊ីកណ្តាលការ ដាំដុះសំឡីកប្បាស និងបច្ចេកវិទ្យាស្រោចស្រព បែបសន្សំសំចៃទឹករបស់ប្រទេសចិន ជួយកែលម្អដល់ជីវភាពរស់នៅ របស់កសិករដាំសំឡីកប្បាសក្នុងតំបន់ ហើយក៏បានជួយដោះស្រាយវិបត្ត អេកូឡូស៊ីរបស់សមុទ្រអារ៉ាល់ជាដើម ។ មានមនុស្សកាន់តែច្រើនកាន់តែ យល់ស្របលើទស្សនៈអេកូឡូស៊ី”ទឹកថ្លាភ្នំបៃតង គឺភ្នំមាសភ្នំប្រាក់”ការការពារបរិស្ថានអេកូឡូស៊ីនិង ការអភិវឌ្ឍសេដ្ឋកិច្ចមិនប្រឆាំងគ្នា ពោលគឺស៊ីសង្វាក់គ្នា៕

To Top