ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ឥឡូវជាសម័យ ដែលសម្បូរ ទៅដោយវីរជន ជាពេលវេលាល្អ សម្រាប់យុវជន

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតាមដានយកចិត្ត ទុកដាក់លើការអប់រំ បានលើកឡើងថា គួរបង្កើនលក្ខណៈសមស្របតាមតម្រូវទីផ្សារ នៃការអប់រំវិជ្ជាជីវៈ។ លោកបានលើកទឹកចិត្តដល់ សិស្សានុសិស្សនិងនិស្សិតថា៖ «វិស័យនានានិងមុខងារគ្រប់ប្រភេទត្រូវការធនធានបច្ចេកវិទ្យាមួយចំនួនធំផង ក៏ត្រូវការធនធានមនុស្សជំនាញវិជ្ជាជីវៈមួយចំនួនធំផងដែរ អ្នកទាំងអស់ត្រូវមានទំនុកចិត្ត ពេញលេញចំពោះអនាគត របស់ខ្លួន » « ការអប់រំវិជ្ជាជីវៈមានអនាគតធំទូលាយ ដែលអាច នឹងមានសមិទ្ធផលធំធេង »។

ការអប់រំវិជ្ជាជីវៈជាប្រភព នៃការបណ្តុះបណ្តាលសិប្បករជំនាញ ។ ប្រទេសចិនកំពុងអនុវត្តផែនការ ប្រមូលផ្តុំធនធាន មនុស្សនាំមុខនៃវិជ្ជាជីវៈកម្រិតខ្ពស់។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩មក ចិនបានប្រកាសអាជីព ការងារថ្មីចំនួន៩៣ ក្នុងនោះអាជីពថ្មីៗដូចជា អ្នកថែរក្សាផ្ទះ សំណាក់បែប B&B អ្នកផ្សាយតាមអនឡាញ បុគ្គលិកបច្ចេកវិទ្យាមនុស្សយន្តជាដើម បានទាក់ទាញពលករ ជាច្រើនចូលរួម ជាពិសេសយុវជនស្វាគមន៍យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២៥នេះ ចិននឹងបន្ថែមមុខរបរថ្មី ចំនួន១៧ ទៀត ដូចជា អ្នកគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន អ្នករៀបចំផែនការបង្ហោះដ្រូន អ្នកគ្រប់គ្រងការងារដេគ័រ អ្នកកែច្នៃកាហ្វេជាដើម ។

ពេលជួបសំណេះសំណាល ជាមួយសិស្សនិស្សិត លោក Xi Jinping ធ្លាប់លើកទឹកចិត្តនិងជូនពរពួកគេថា ៖ «ឥឡូវជាសម័យដែល សម្បូរទៅដោយវីរជន ជាពេលវេលាល្អ សម្រាប់យុវជន ។ សង្ឈឹមថាអ្នកទាំង អស់គ្នាមិនខកខានឱកាស មិនខ្ចះខ្ជាយពេលវេលា ។ ជូនពរអ្នកទាំងអស់គ្នាទទួលបានជោគជ័យ ! »

សូមបញ្ជាក់ថា ពីថ្ងៃទី៧ ដល់ថ្ងៃទី ១០ ខែមិថុនា ប្រទេសចិនបានធ្វើការប្រឡងមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ២០២៥ ដោយមានសិស្សានុសិស្សជាបេក្ខជនប្រឡងចំនួន ១៣.៣៥ លាននាក់ចូលរួម។

ក្រោមការជំរុញរបស់លោក Xi Jinping ប្រទេសចិនបានខិតខំសម្រេច បាននូវសមភាពនៃវិស័យអប់រំ មិនឱ្យសិស្សណាម្នាក់ចូលរៀនពុំបាន ដោយសារគ្រួសារជួប នឹងបញ្ហាសេដ្ឋកិច្ចឡើយ គម្លាតការអប់រំរវាងក្រុងនិងជនបទ រវាងតំបន់ រវាងសាលារៀន និងរវាងហ្វូង មនុស្សត្រូវ បានកាន់តែបង្រួមតូច ៕

To Top