ព័ត៌មានអន្តរជាតិ

ប្រធាចារកម្មអាល្លឺម៉ង់ លើកឡើងថាប្រទេសរុស្សី នឹងអាចបើកការវាយប្រហារ លើណាតូនាពេលខាងមុខ

RT News

បរទេស ៖ ប្រទេសរុស្ស៊ីអាចវាយប្រហារបណ្តាប្រទេស របស់អង្គការណាតូ បន្ទាប់ពីជម្លោះអ៊ុយក្រែនបានបញ្ចប់ នេះបើយោងតាមការអ្វីដែលលោក Bruno Kahl ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស អាល្លឺម៉ង់ហៅកាត់ថាBND បានអះអាងខណៈ ដែលការពារការជំរុញជំរុញ ការចំណាយលើវិស័យការពារជាតិ។

Kahl បានឆ្លើយតបនៅពេល ត្រូវបានសួរថាហេតុអ្វីបានជាជនជាតិអាល្លឺម៉ង់គួរតែយល់ព្រមទទួលយក បំណុលបន្ថែមដើម្បីជួយផ្តល់ មូលនិធិដល់កម្មវិធីជួសជុលឡើងវិញ នោះ លោកបានបញ្ជាក់ថាយើងមានទំនុកចិត្ត និងមានទិន្នន័យចារកម្មថាអ៊ុយក្រែន គ្រាន់តែជាជំហានមួយនៅលើផ្លូវរបស់រុស្ស៊ី ប៉ុណ្ណោះដើម្បីឆ្ពោះទៅរកលោកខាងលិច។

ប្រធានចារកម្មបាននិយាយទៀតថា ៖ មានប្រជាជននៅទីក្រុងមូស្គូដែលលែងជឿថា មាត្រា៥របស់ណាតូនឹងត្រូវតម្កល់ទុក ហើយពួកគេចង់សាកល្បងវា។

លោក​បានបន្តដែរ​ថា រុស្ស៊ី​មាន​មន្ទិល​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ហើយ​បញ្ជូន​ទាហាន​អាមេរិក ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក​ដើម្បី​បូជាជិវិត​សម្រាប់​ក្រុង Tallinn, Riga ឬ Vilnius។

លោកKahl បាន​អះអាងទៀត​ថា រុស្ស៊ី​អាចបញ្ជូនកងកម្លាំងរបស់ខ្លួនមួយដែលហៅឈ្មោះថា Little Green ​ទៅ​អេស្តូនី ក្រោម​ឡេសក្នុងការ​ការ​ការពារ​ជនជាតិ​ភាគតិច​និយាយ​ភាសា​រុស្ស៊ី​ដែលកំពុងរស់នៅនៅ​រដ្ឋបាល់ទិកនេះ។

គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានប្រើពាក្យ “បុរសបៃតង Little Green” ដើម្បីពិពណ៌នាអំពីកងកុម្ម៉ង់ដូដែលត្រូវបានបញ្ជូនដើម្បីការពារអ្នកស្រុកនៅគ្រីមៀមុនការបោះឆ្នោតប្រជាមតិឆ្នាំ២០១៤ដែលក្នុងនោះតំបន់ជនជាតិរុស្ស៊ីភាគច្រើនបានច្រានចោលរដ្ឋប្រហារដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុងគៀវ ហើយបានបោះឆ្នោតបំបែកចេញពីអ៊ុយក្រែន និងក្លាយជាផ្នែកនៃប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top